ព័ត៌មាន
រយៈពេល១ឆ្នាំ៖ សមត្ថកិច្ចបញ្ជូនសំណុំរឿង Online Scams ជិត ៤០០ករណីទៅតុលាការ និងជនសង្ស័យជាង៤ពាន់នាក់
ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានកសាង និងបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួនជិត ៤០០ករណីទៅតុលាការ និងជនសង្ស័យជាង ៤ពាន់នាក់ រួមមានមេខ្លោងនិងគូកនចំនួន ២៧ សញ្ជាតិ ត្រូវបានចោទប្រកាន់តាមនីតិវិធីច្បាប់។ នេះបើតាមការបញ្ជាក់របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
យោងតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដែលទូរទស្សន៍ BTV ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានស្រាវជ្រាវ ស៊ើបអង្កេត រកឃើញនិងប្រតិបត្តិការលើទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៧៥១ ទីតាំង, និងបានបិទសៀលទីតាំងចំនួន ៦០៥ ទីតាំងមិនឱ្យមានសកម្មភាពទៀតឡើយ។
របាយការណ៍បានបន្តថា ក្នុងប្រតិបត្តិការបោសសម្អាត សមត្ថកិច្ចបានស្រាវជ្រាវ និងស៊ើបអង្កេតតាមបណ្ដាទីតាំងកាស៊ីណូដែលមានអាជ្ញាបណ្ណសរុបចំនួន ១៩៥ និងបានឈានទៅដកហូតអាជ្ញាបណ្ណចំនួន ២០ កាស៊ីណូ និង បានព្យួរអាជ្ញាបណ្ណចំនួន ២៩ កាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈកាស៊ីណូចំនួន ២៣ បានផុតសុពលភាពនិងផ្អាកដំណើរការអាជីវកម្ម។
គ.ប.ឆ.ប.បានបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ មកដល់ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានសង្គ្រោះ និងអនុវត្តនីតិវិធីដើម្បីធ្វើមាតុភូមិនិវត្តន៍ជនបរទេស ចំនួន ២១,៦៦៦ នាក់ មកពី ៣៨ សញ្ជាតិ ភាគច្រើនជាជនជាតិចិន វៀតណាម ប៉ាគីស្ថាន ឥណ្ឌូនេស៊ី បង់ក្លាដេស និងឥណ្ឌា។ ក្នុងរយៈពេលដូចគ្នា សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿង ចំនួន ៣៨៨ ករណីទៅតុលាការ និងជនសង្ស័យ ៤,១៤៧ នាក់ រួមមានមេខ្លោងនិងគូកន ចំនួន ២៧ សញ្ជាតិ ត្រូវបានចោទប្រកាន់តាមនីតិវិធីច្បាប់៕ អត្ថបទ៖ សុភាព






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣