ព័ត៌មាន
កម្ពុជានឹងបំបែកកំណត់ត្រានាំអង្ករចេញឱ្យបាន ១លានតោនក្នុងឆ្នាំ២០២៦នេះ ខណៈ៧ខែបាននាំចេញអង្ករចំនួន ៧០៧,៤៧១ តោនរួចហើយ
២០២៦នេះ កម្ពុជានឹងបំបែកកំណត់ត្រានាំអង្ករចេញអោយបាន១លានតោន ក្រោយរយៈពេល១៥ឆ្នាំនៃផែនការដែលបានដាក់ចេញកាលពីឆ្នាំ២០១០ ខណៈរយៈពេល ៧ខែ ឆ្នាំនេះបាននាំចេញអង្ករចំនួន ៧០៧,៤៧១ តោនរួចហើយ។
ក្នុងចំណោមប្រទេសនាំចេញអង្ករទៅកាន់ទៅទីផ្សារអន្តរជាតិ កម្ពុជា ចាត់ទុកថាជាប្រទេសវ័យក្មេងជាងគេក្នុងចំណោមប្រទេសនាំចេញធំៗដូចជា ប្រទេសវៀតណាម ថៃ ឥណ្ឌា និងប៉ាគីស្ថាន ។ ជាមហិច្ចតារបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ២០១០ដែលពេលនោះ ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ ផែនការជំរុញការផលិតស្រូវ និង ការនាំចេញអង្ករឱ្យបាន ១លានតោននៅក្នុង១ឆ្នាំ។
រយៈពេល១៥ឆ្នាំកន្លងមក ការនាំចេញអង្ករកម្ពុជា មិនទាន់សម្រេចបានបរិមាណ១លានតោននោះទេ ដោយសារតែកត្តាជាច្រើន។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៦នេះ ប្រធានសហពន្ធ័ស្រូវអង្ករកម្ពុជា ឧកញ៉ាបណ្ឌិត ឡាយ ឈុន ហួរ ធានាអះអាងថា ១លានតោន នឹងសម្រេចបាន១០០ភាគរយ ដោយអាស្រ័យលើកត្តាសំខាន់ចំនួន៤។ កត្តាទី១ ការទទួលស្គាល់គុណភាពអង្ករប្រណីតកម្ពុជាពីដៃគូអន្តរជាតិ ដូចជា អង្ករសែនក្រអូប រំដួល និង ស្រង៉ែជាដើមពី ។ ទី២ការពង្រីកទីផ្សារថ្មីៗ ដូចជាហ្វីលីពីនដែលពីមុននាំចូលអង្ករពីវៀតណាម និង ថៃ ប៉ុន្តែឆ្នាំនេះ ហ្វីលីពីនបានក្លាយជាទីផ្សារដ៏ធំរបស់កម្ពុជា។ ទី៣ការជ្រោមជ្រែងពីរាជរដ្ឋាភិបាល តាមរយះកាលបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និង តំបន់ ដែលអាចជម្រុញបរិមាណនាំចេញកាន់តែប្រសើរ និង ទី៤ ការបំពាក់ឧបករណ៍កែច្នៃទំនើបចុងក្រោយក្នុងរោងម៉ាស៊ីនធំៗ ដែលនាំអោយទីផ្សារអន្តរជាតិទទួលស្គាល់គុណភាពអង្ករកម្ពុជា ដែលមានអនុលោមភាពត្រឹមត្រូវច្បាស់លាស់។ សូមបញ្ជាក់ថានៅក្នុងរយះពេល៧ខែកន្លងមកនេះ កម្ពុជានាំចេញអង្ករបានចំនួន នៅចំនួន ៧០៧,៤៧១ តោន ដែលទទួលបានទឹកប្រាក់ចំសរុបប្រមាណ ៤១៥.១២ លានដុល្លារសហរដ្ឋអាមេរិក។ តាមការបញ្ជាក់ពីប្រធានសហពន្ធ័ស្រូវអង្ករដដែល ការនាំចេញនៅឆមាសទី២ ជារៀងរាល់ឆ្នាំ តែងតែខ្ពស់ជាងឆមាសទី១ ដូច្នេះ លោកធានាអះអាងថា ឆ្នាំនេះកម្ពុជា ពិតជាអាចបំបែករបាំងនាំចេញអង្ករបាន១លានតោនដោយជោគជ័យ៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣