ព័ត៌មាន
កម្ពុជាធ្វើសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្លាស់ប្ដូរទស្សនកិច្ចសហគ្រិនស្រ្តីអាស៊ាន-ចិន ក្រោមមូលបទ “ការដោះស្រាយបញ្ហាប្រឈម និងជំរុញភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម”
នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យៀប សំណាង អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្លាស់ប្ដូរទស្សនកិច្ចសហគ្រិនស្រ្តីអាស៊ាន-ចិន ក្រោមមូលបទ “ការដោះស្រាយបញ្ហាប្រឈម និងជំរុញភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម” នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
ពិធីបើកកម្មវិធីខាងលើក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ត ផេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលប្រចាំខេត្តសៀមរាប នៃស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា និង ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីភាពរឹងមាំ និងការរីកចម្រើនជាបន្តបន្ទាប់នៃភាពជាដៃគូអាស៊ាន-ចិន ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់ប្រមាណ ១,៣ ទ្រីលានដុល្លារអាម៉រិក នៅឆ្នាំ ២០២៥ និងទំហំវិនិយោគរបស់ចិននៅអាស៊ានមានចំនួន ២០ប៊ីលានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យមដែលដឹកនាំដោយស្ត្រី ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនប្រកបដោយបរិយាបន្ន នវានុវត្តន៍ និងភាពធន់សេដ្ឋកិច្ច។
ឯកឧត្តមអនុរដ្ឋលេខាធិការបានកត់សម្គាល់ថា សិក្ខាសាលានេះគឺជាវេទិកាដ៏សំខាន់សម្រាប់សហគ្រិនស្ត្រី និងភាគីពាក់ព័ន្ធពីវិស័យសាធារណៈ និងឯកជន ដើម្បីភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ និងប្រែក្លាយគំនិតទៅជាកាលានុវត្តភាព។
ឯកឧត្តមអនុដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តសិក្ខាកាមឱ្យចូលរួមចែករំលែកឧត្តមានុវត្តន៍ ដោះស្រាយបញ្ហាប្រឈមរួម និងកសាងភាពជាដៃគូប្រកបដោយអត្ថន័យ ដែលអាចពង្រីកឱកាសសម្រាប់សហគ្រិនស្ត្រី និងរួមចំណែកដល់សេដ្ឋកិច្ចតំបន់ប្រកបដោយភាពធន់ និងបរិយាប័ន្ន។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន។






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣