ព័ត៌មាន
សហគ្រាសធុនតូច និងមធ្យម កំពុងមានតម្រូវការទំហំឥណទានធំជាងមុនពីធនាគារ SME
ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម កំពុងមានតម្រូវការទំហំឥណទានធំជាងមុនរហូតដល់ ប្រមាណ៥០ ម៉ឺនដុល្លារអាមេរិក ពីធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។ នេះគឺបានឆ្លុះបញ្ចាំងអំពីតម្រូវការឥណទានកើនឡើងសម្រាប់គាំទ្រដល់សហគ្រាសក្នុងស្រុក ក្នុងការផលិត និងកែច្នៃ ទំនិញ ដើម្បីជំនួសឱ្យផលិតនាំចូលពីក្រៅប្រទេស ជាពិសេសពីប្រទេសថៃ។
លោក ជា សុភ័ក្ត អគ្គនាយក ធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) បានកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម កំពុងមានតម្រូវការទំហំឥណទានធំជាងមុនចន្លោះពី៤០ ទៅ ៥០ ម៉ឺនដុល្លារអាមេរិក បើធៀបទៅ កាលពីរបីឆ្នាំមុន គឺពួកគេមានតម្រូវការឥណទានខ្ពស់បំផុតត្រឹម ៣០ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។ សហគ្រាសដែលមានតម្រូវការទុនវិនិយោគធំៗគឺប្រភេទសិប្បកម្មកែច្នែ ជាពិសេស សហគ្រាសកែច្នៃ ចំណីអាហារ ដើម្បីជំនួសឱ្យផលិតផលនាំចូលពីថៃ។ កត្តាដែលនាំឱ្យសហគ្រាសធុនតូច និងមធ្យមមានតម្រូវការទំហំឥណទានធំជាងមុនគឺ ភាពរីកចម្រើនអាជីវកម្មរបស់សហគ្រាស ហើយ ការគ្រប់គ្រងអាជីវកម្មកាន់តែមានប្រសិទ្ធភាព និងការរក្សាបានភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារ។
លោកបន្ថែមទៀតថា ជាមួយគ្នានេះ សហគ្រាសធុនតូច និងមធ្យម ក៏បានប្រើប្រាស់ដើមទុនដែលទទួលបានឥណទានពី ធនាគារ SME គឺចំគោលដៅ ដូចជា ការប្រើប្រាស់ប្រាក់កម្ចី យកទៅទិញម៉ាស៊ីន និងសាងសង់ពង្រីកឃ្លាំងបន្ថែម ដើម្បីបង្កើនលទ្ធភាពក្នុងខែច្រវ៉ាក់ផលិតកម្មរបស់ពួកគេ។ ជាក់ស្តែង ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៦នេះ ធនាគារ SME បានបញ្ចេញឥណទានទៅឱ្យសហគ្រាសធុនតូច និងមធ្យមចំនួន ២០០មូលដ្ឋាន ក្នុងទំហំឥណទានសរុប ៥២លានដុល្លារអាមេរិក កើនឡើង ៦៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានចំនួន ៣០លានដុល្លារអាមេរិក។
លោកមានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ មានការកើនឡើងនៃតម្រូវការទុនវិនិយោគរបស់សហគ្រាសកែច្នៃផលិតផលក្នុងស្រុក ដោយគ្រាន់តែ ក្នុងរយៈពេល៧ខែឆ្នាំនេះ ៦៤ភាគរយ នៃឥណទានសរុប បានផ្តល់ទៅឱ្យសហគ្រាស កែច្នៃ និងផលិតកម្ម និង ៤០ ភាគរយ បានផ្តល់ឱ្យសហគ្រាសកែច្នៃម្ហូបអាហារ។ ទាំងអស់នេះ បានឆ្លុះបញ្ចាំងថា វាមានចរន្តនៃការបង្កើនផលិតផលក្នុងស្រុក ដើម្បីជំនួសឱ្យការនាំចូលផលិតផលពីបរទេស ជាពិសេសពីប្រទេសថៃ។
ធនាគារ SME គឺជាធនាគាររបស់រដ្ឋ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឥណទានអត្រាការប្រាក់ទាប គាំទ្រដល់ការស្តារ និងពង្រីកអាជីវកម្មរបស់ SME។ គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៥ ធនាគារ SME បានផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ជូនសហគ្រាសធុនមីក្រូ តូច មធ្យម និងធំ ចំនួន ២ ៨៥០ សហគ្រាស ដែលមានសមតុល្យឥណទានជាង ២៣០ លានដុល្លាអាមេរិក៕អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ