ព័ត៌មាន
កាកបាទក្រហមកម្ពុជា នាំយកព្រះរាជអំណោយចែកជូនគ្រួសារភៀសសឹក និងអតីតយុទ្ធជនជាង ១ពាន់គ្រួសារ នៅខេត្តឧត្តរមានជ័យ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនគ្រួសារភៀសសឹក និងអតីតយុទ្ធជនចំនួន ១.០៦២ គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុង ភូមិផ្ទះបៃតង ខេត្តឧត្តរមានជ័យ។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយ ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ព្រមទាំងក្រុមការងារ និងយុវជនកាកបាទក្រហម បានចុះសួរសុខទុក្ខ និងប្រគល់ព្រះរាជអំណោយផ្ទាល់ ជូនដល់គ្រួសារភៀសសឹក និងអតីតយុទ្ធជនចំនួន ១.០៦២ គ្រួសារ ដែលបានជម្លៀសមកពី ស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកចុងកាល់ ហើយកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិផ្ទះបៃតង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរព្រះរាជគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជហឫទ័យទុក្ខធុរៈរបស់ ព្រះករុណាព្រះមហាក្សត្រ, សម្តេចព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខប្រជានុរាស្ត្រជានិច្ច។ ឯកឧត្តម បានបន្ថែមថា អាជ្ញាធរខេត្តកំពុងខិតខំរៀបចំទីលំនៅថ្មី ដោយបានសាងសង់ផ្ទះជាបន្តបន្ទាប់ និងរៀបចំដីបង្កបង្កើនផល ដើម្បីឱ្យប្រជាពលរដ្ឋអាចផ្លាស់ប្តូរពីការរស់នៅក្នុង តង់ មកកាន់ទីកន្លែងមានសុវត្ថិភាព និងសមរម្យជាងមុន សម្រាប់កសាងជីវភាពរយៈពេលវែង។

ជាមួយគ្នានេះ ឯកឧត្តម យូ ឡាណា បានពាំនាំនូវព្រះរាជបន្ទូលសួរសុខទុក្ខ និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅពី ព្រះករុណាព្រះមហាក្សត្រ ដែលព្រះអង្គតែងតែចាត់ទុក ទុក្ខលំបាករបស់រាស្ត្រ គឺជាទុក្ខលំបាករបស់ព្រះអង្គផ្ទាល់។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានពាំនាំសារអំពាវនាវពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ស្ត្រីមានផ្ទៃពោះ និងមាតាទើបសម្រាលកូន ឱ្យទៅពិនិត្យសុខភាពយ៉ាងតិច ៤ដង នៅមណ្ឌលសុខភាព ដើម្បីបង្ការការឆ្លងជំងឺផ្សេងៗ។ ព្រមទាំងបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដោយរស់នៅស្អាត ផឹកស្អាត ហូបស្អាត, បង្ការជំងឺមិនឆ្លងផ្សេងៗ, ប្រុងប្រយ័ត្នជំងឺគ្រុនឈាម និងគ្រោះថ្នាក់ពីផ្គររន្ទះ ព្រមទាំងខិតខំដាំដំណាំរួមផ្សំជុំវិញផ្ទះ ដើម្បីកាត់បន្ថយការចំណាយ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ខ្លួនចំនួន ១០.០០០ ដុល្លារ (មួយរយពាន់ដុល្លារអាម៉េរិក) (ដែលជាព្រះរាជទ្រព្យសន្សំសំចៃជាង ៤០ ឆ្នាំ) ជូនកាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាពមនុស្សធម៌។
ចំពោះព្រះរាជអំណោយដែលបានប្រគល់ជូន ទាំង ១.០៦២ គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០ គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ២ដប, ម្សៅសាប៊ូ ១ថង់, ឃីត (សារុង ក្រមា មុង ភួយ) ១ឃីត និងថវិកាមួយចំនួន។ បន្ថែមពីនេះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ជូនធុងទឹកចំនួន ២៣០ ធុង ដែលជាអំណោយរបស់សប្បុរសជនសម្រាប់ប្រើប្រាស់នៅក្នុងតំបន់នោះផងដែរ៕ អត្ថបទ៖ សំ ងីម










-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប