ព័ត៌មាន
កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិជូនមន្ត្រីប្រតិបត្តិជិត ១.០០០នាក់
កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធ តាមប្រព័ន្ធអនឡាញ Zoom ជូនដល់ក្រុមការងារលេខាធិការដ្ឋាន និងសាខាកាកបាទក្រហមកម្ពុជាទាំង ២៥ រាជធានី-ខេត្ត។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៧៧ នៃអនុសញ្ញាទីក្រុងសឺណែវ និងខួបលើកទី១៧ នៃទិវាមនុស្សធម៌អន្តរជាតិ។
ក្រោមព្រះរាជកិច្ចដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំផ្ទាល់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, វគ្គផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងដើម្បីរំលឹក និងពង្រឹងការយល់ដឹងអំពី អាណត្តិ និងបេសកកម្មរបស់ កាកបាទក្រហមកម្ពុជា ក្នុងស្ថានភាពជម្លោះ ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់គណៈកម្មាធិការ និងក្រុមប្រតិបត្តិ សាខា-អនុសាខា ទាំង ២៥ រាជធានី-ខេត្ត ដោយមានអ្នកចូលរួមសរុបប្រមាណជិត ១.០០០នាក់។
នៅក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានគូសបញ្ជាក់អំពីគោលបំណងសំខាន់ៗ នៃវគ្គបណ្តុះបណ្តាល និងបានរំលេចឡើងវិញ នូវទិសដៅការងារដ៏ខ្ពង់ខ្ពស់ ដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានដាក់ចេញកាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ ដើម្បីតម្រង់ទិសប្រតិបត្តិការមនុស្សធម៌ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាចុងក្រោយ លោកជំទាវអគ្គលេខាធិការរងទី១ បានដាក់ចេញនូវអនុសាសន៍ និងលើកទឹកចិត្តដល់សាខាទាំង ២៥ រាជធានី-ខេត្ត ឱ្យរៀបចំផែនការសកម្មភាពជាក់ស្តែង ដោយត្រូវកំណត់ និងជ្រើសរើសមន្ត្រីទទួលបន្ទុកការងារផ្សព្វផ្សាយ ច្បាប់មនុស្សធម៌អន្តរជាតិ ឱ្យបានច្បាស់លាស់។ បន្ថែមពីនេះ ត្រូវបន្តរៀបចំផែនការផ្សព្វផ្សាយ លើកកម្ពស់ចំណេះដឹងស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ ឱ្យបានទូលំទូលាយ ដល់ស្ថាប័ន មន្ទីរជុំវិញខេត្ត ព្រមទាំងសហគមន៍ យុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា នៅតាមមូលដ្ឋានរៀងៗខ្លួនផងដែរ៕
អត្ថបទ៖ សំ ងីម











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣