ព័ត៌មាន
ក្រសួងបរិស្ថាននៅក្នុងខែកក្កដាឆ្នាំ២០២៦ បន្តសហការជាមួយដៃគូពាក់ព័ន្ធ ចុះពិនិត្យនិងបង្រ្កាបបទល្មើសនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនភាពបៃតង ធានានិរន្តរភាពបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
ក្រុមការងារគម្រោងការពារធម្មជាតិនៅតំបន់ជួរភ្នំក្រវាញ ដែលមានក្រសួងបរិស្ថាន សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង នៅក្នុងខែកក្កដា ឆ្នាំ២០២៦ បានអនុវត្តវិធានការតឹងរ៉ឹង ចុះល្បាតបានចំនួន៨៦លើក ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ការបង្ក្រាបបទល្មើសសត្វព្រៃ និងការពារធនធានធម្មជាតិសំខាន់ៗ សរុប ចំនួន ២៣ករណី ក្នុងនោះបានកសាងសំណុំរឿង(អញ្ញាតជន) ដើម្បីបញ្ជូនទៅតុលាការបានចំនួន១ករណី។ ក្នុងចំណោមបទល្មើសបង្កាបបាន មានបទល្មើសព្រៃឈើមានចំនួន១៤ ករនី បទល្មើសសត្វព្រៃមានចំនួន៨ ករណី និងបទល្មើសនេសាទខុសច្បាប់ចំនួន ១ករណី។ លើសពីនេះក្រុមការងារ បានដកហូតវត្ថុតាង រួមមានរណាយន្តតូចធំចំនួន១៦គ្រឿង គោយន្តចំនួន១គ្រឿង កាំភ្លើងកែច្នៃចំនួន៥ដើម អន្ទាក់ខ្សែ ចំនួន៤៦២ខ្សែ និងសម្ភាប្រព្រឹត្តបទល្មើសមួយចំនួនទៀត។
សូមបញ្ជាក់ថាជារួមនៅទូទាំងប្រទេស នៅក្នុងខែកក្កដាកន្លងមកនេះ ក្រសួងបរិស្ថានបានពង្រឹងការងារគ្រប់គ្រង និងពង្រឹងការអនុវត្តច្បាប់ ដើម្បនិរន្តរភាពបរិស្ថាន។ មន្រ្តីឧទ្យានុរក្ស បានចុះពិនិត្យនិងបង្ក្រាបបានផ្ទៃដីកាប់រានខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ សរុបទំហំ ២១,២៦ហិកតា ក្នុងនោះកសាងសំណុំរឿងទៅតុលាការសរុបទំហំ ២,៨៩ហិកតា និងផ្ទៃដីបង្រ្កាបដោយក្រុមការងារចម្រុះសរុបទំហំ ១៨,៣៧ហិកតា។ ក្រុមការងារបានចុះល្បាតចំនួន ១ ២៦០លើក (ថយចុះ ៥៣លើក) និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ១៤៧ករណី (ថយចុះ ៥ករណី)ធៀប នឹងខែមិថុនា ឆ្នាំ២០២៦ រួមមាន បទល្មើសព្រៃឈើចំនួន ៥៣ករណី បទល្មើសសត្វព្រៃចំនួន ៣៤ករណី បទល្មើសដីធ្លីចំនួន ៣៨ករណី បទល្មើសនេសាទចំនួន ១៨ករណី និងបទល្មើសធនធានរ៉ែចំនួន ៤ករណី។
ក្នុងពេលជាមួយគ្នានេះ ក្រុមការងារបានចាត់វិធានការច្បាប់ និងបានអនុវត្តរៀបចំកំណត់ហេតុបទល្មើសចំនួន ៦៥ករណី បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៦ករណី និងបានបញ្ជូនជនសង្ស័យចំនួន ៦នាក់ ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕








-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន6 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ