ព័ត៌មាន
វាយគង ទូងស្គរជ័យ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីអបអរសាទរពិធីបើកការដ្ឋាន សាងសង់ «ព្រែកជីកហ្វូណន តេជោ»
ភ្នំពេញ ៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំប្រារព្វពិធីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណន តេជោ ដែលជាមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិក និងនិស្សិតប្រមាណជាង២៦០០នាក់។
ថ្លែងក្នុងពិធីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណន តេជោ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានថ្លែងថា ថ្ងៃនេះយើងទាំងអស់គ្នា ពិតជាមានសេចក្តីសប្បាយរីករាយ និងមោទនភាព ដែលបានចូលរួមជាមួយគ្នា ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលទាំងអស់ ចូលរួមអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណន តេជោ។ វត្តមានរបស់ឯកឧត្តម លោក លោកស្រី និងប្អូនៗនិស្សិត បានបង្ហាញយ៉ាងច្បាស់នូវចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទាំងអស់ ដែលបានចូលរួមអបអរសាទរការបើកការដ្ឋានព្រែកជីក ហ្វូណនតេជោ ដោយទឹកចិត្តចូលរួមចេញពីបេះដូង។ ព្រែកជីកហ្វូណនតេជោ នេះ មានប្រវែង១៨០គីឡូម៉ែត លាតសន្ធឹងកាត់តាមខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តខេត្តកែប។
ចំណែកនិសិ្សតចំនួន០៤រូប ក្នុងចំណោមនិសិ្សតជាង២០០០នាក់ ដែលបានចូលរួមក្នុងពិធីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណន តេជោ បានបង្ហាញពីក្តីរំភើបរីករាយ ជាពិសេសគម្រោងព្រែកជីកហ្វូណន តេជោ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់សង្គមជាតិ។ ដូច្នេះក្នុងនាមជាយុវជនជំនាន់នេះខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ និងអំពាវនាវដល់យុវជនជំនាន់ក្រោយឲ្យមានស្មារតីគាំទ្រសមិទ្ធផលជាតិរបស់យើង។
ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានបញ្ជាក់ថា អ្វីដែលកាន់តែមានមោទនភាពសម្រាប់យើងទាំងអស់គ្នានោះគម្រោងព្រែកជីកហ្វូណន តេជោ នេះ ជាគម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរនិងដើម្បីខ្មែរគ្រប់រូប។ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ជាមហាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបើកការដ្ឋានព្រែកជីកហ្វូណនតេជោនេះ នៅព្រែកតាកែវ នៃខេត្តកណ្តាល៕
អត្ថបទ រដ្ឋា















-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន