ព័ត៌មាន
ធនាគារ SME គ្រោងដាក់ចេញសាកល្បងគម្រោងឥណទានថ្មី ជាមួយនឹងទំហំឥណទានធំជាងមុន ដោយមិនតម្រូវឱ្យមានទ្រព្យធានា
ភ្នំពេញ៖ ធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) បានបង្ហាញពីផែនការដាក់ចេញសាកល្បងនូវគម្រោងឥណទានថ្មី ដែលមិនចាំបាច់ត្រូវមានទ្រព្យបញ្ចាំពីអ្នកមានតម្រូវការហិរញ្ញប្បទានជាមួយនឹងទំហំឥណទានធំជាងមុនរហូតដល់៥០ម៉ឺនដុល្លារអាមេរិក។ គម្រោងឥណទានថ្មី នឹងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យមក្នុងទទួលបានហិញ្ញប្បទានសម្រាប់ពង្រីកអាជីវកម្ម។
លោក ជា សុភ័ក្ត អគ្គនាយក ធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) បានមើលឃើញថា សហគ្រាសធុនតូចនិងមធ្យមមួយចំនួនស្ទើរតែអស់លទ្ធភាពដាក់ទ្រព្យបញ្ចាំ ដើម្បីទទួលបានឥណទានបន្ថែម ដូចច្នេះ ធនាគារ SME កំពុងយកចិត្តទុកដាក់ទៅលើការងារនេះ ដោយ ធនាគារ SME នឹងបង្កើនប្រភេទឥណទានដែលមិនត្រូវការទ្រព្យបញ្ចាំមានទំហំឥណទានបីដង។ កាលពីដើមឡើយ សហគ្រាសធុនតូច និងមធ្យម អាចខ្ចីប្រាក់ពីធនាគារ SME បានត្រឹម ៥ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ប្រសិនបើ ពួកគាត់មិនមានទ្រព្យធានា។ ប៉ុន្តែ នាពេលនេះ ពួកគាត់ អាចទទួលបានរហូតដល់ ១៥ម៉ឺនដុល្លារអាមេរិក សម្រាប់សហគ្រាសទូទៅ។ សម្រាប់សហគ្រាសក្នុងវិស័យទឹកស្អាតអាចទទួលបានឥណទានរហូតដល់៥០ម៉ឺនដុល្លារអាមេរិក។
លោក បញ្ជាក់ទៀតថា លើសពីនេះ ធនាគារ SME នឹងផ្តល់ភាពបទបែនបន្ថែមទៀត តាមរយៈកាត់បន្ថយតម្រូវការឯកសារ និង នីតិវិធីវាយតម្លៃ ដើម្បីផ្តល់លទ្ធភាពខ្ពស់ក្នុងការទទួលបានឥណទាន។ ទន្ទឹមនឹងនេះ ធនាគារ SME កំពុងគិតគូអំពីការបង្កើតគម្រោងថ្មីមួយគឺ «ហិរញ្ញប្បទានខ្សែសង្វាក់ផ្គត់ផ្គង់-Supply Chain Finance) ដែលប្រភេទឥណទានថ្មីនឹងមិនតម្រូវឱ្យមានទ្រព្យធានាពីសហគ្រាសធុនតូច និងមធ្យមនោះទេ។ តាមផែនការគ្រោងនេះនឹងដាក់ប្រើប្រាស់សាកល្បងនៅចុងឆ្នាំ២០២៦នេះ។
ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុននំស្រួយលីលី យល់ឃើញថា ប្រភេទគម្រោងឥណទាន «ហិរញ្ញប្បទានខ្សែសង្វាក់ផ្គត់ផ្គង់»នេះ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការថវិកាក្នុងការពង្រីកអាជីវកម្មដែលកំពុងតែមានតម្រូវការប្រើប្រាស់ផលិតក្នុងស្រុកកើនឡើងគួរឱ្យកត់សម្គាល់។ ជាមួយគ្នា ឧកញ៉ា កែវ មុំ អំពាវនាវឱ្យ ធនាគារ SME ជួយសម្រួលនីតិវិធី និងភាពស្មុកស្មាញមួយចំនួនឱ្យកាន់តែងាយស្រួលជាងមុន និងកំណត់អត្រាកាប្រាក់ឱ្យបានសមរម្យសម្រាប់គម្រោងឥណទានថ្មីនេះ។
ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ២០២០ មកដល់ពេលនេះ ធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) បានបញ្ចេញឥណទានដោយផ្ទាល់ទៅឱ្យអតិថិជនប្រមាណ ១ ០០០អតិថិជន ក្នុងទំហំឥណទានសរុប ២៥០លានដុល្លារអាមេរិក។ ចំណែក សហហិរញ្ញប្បទាន ជាមួយធនាគារពាណិជ្ជទាំងអស់ដែលជាដៃគូ ធនាគារ SME បានបញ្ចេញឥណទានចូលទៅក្នុងទីផ្សារសម្រាប់គាំទ្រសហគ្រាសធុនតូច និងមធ្យម សរុបចំនួន ៦៤០លានដុល្លារអាមេរិក គិតមកដល់ពេលនេះ៕អត្ថបទ៖ ធូ វិរៈ




-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប