ព័ត៌មាន
បុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីវាយម្ចាស់រថយន្ត រងរបួស
ភ្នំពេញ ៖ បុរសម្នាក់ ដែលមិនទាន់ដឹងរឿងច្បាស់លាស់ ជិះម៉ូតូទៅកាក់រថយន្ត រួចបង្កហិង្សាទៅលើម្ចាស់រថយន្ត ពេលនេះត្រូវបាននគរបាល ស្នងការរាជធានីភ្នំពេញ បញ្ជាឲ្យឃាត់ខ្លួន បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី។
ការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ០១រសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាទៅកាន់ លោក ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ទទួលផែនការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវស្រាវជ្រាវឃាត់ខ្លួន បុរសខាងលើជាបន្ទាន់ ។
យោងតាមសំណេររបស់ ឯកឧត្តមឧត្តមសេនីយ៍ឯកនួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ បានបញ្ជាក់លើបណ្តាញសង្គមផ្ទាល់ខ្លួន ថា « ខ្ញុំសូមជម្រាបជូនមហាជន មេត្តាគោរពជូនជ្រាបថា ករណីដែលបានបង្ហោះក្នុងបណ្ដាញសង្គមនោះថាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងមានហិង្សានោះ ខ្ញុំបានចាត់ទៅ លោក ហេង រតនា ស្នងការរង ទទួលផែនចរាចរណ៍ស្រាវជ្រាវភ្លាមៗ ។
ស្នងការនគរបាលរាជធានីភ្នំពេញ បន្តថា ករណីនេះជាបទល្មើសព្រហ្មទណ្ឌ (ខ្ញុំសូមអញ្ជើញជនរងគ្រោះម្ចាស់រថយន្តមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានី) ។ អ្នកក្លាហាននោះសមត្ថកិច្ចជំនាញចរាចរណ៍ឃាត់បានហើយនឹងប្រគល់ទៅផែនព្រហ្មទណ្ឌបន្តនីតិវិធី។ «ខ្ញុំបាននិយាយហើយ គ្រួសារមានវិន័យ ប្រទេសមានច្បាប់ មិនត្រូវប្រើអារម្មណ៍យកមកដោះស្រាយនោះទេ (ដើម្បីរក្សាសុន្តិសុខសណ្ដាប់ធ្នាប់ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា)» ។
គួរបញ្ជាក់ផងដែរកាលពីវេលាម៉ោង ១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ មានករណីម៉ូតូ និងម៉ូតូ បុកគ្នាពេញទំហឹង បណ្តាលអោយ មនុស្សម្នាក់ស្លាប់ និង ០២នាក់ទៀត រងរបួសធ្ងន់ ។
បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ Honda PCX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1MN – 1070 កំពុងជិះម៉ូតូតាមផ្លូវ បានឮគេស្រែកថា ម្ចាស់រថយន្តម៉ាក Aion ពណ៍ស បើកបុករត់ ។ ភ្លាមៗ បុរសខាងលើ បានជិះម៉ូតូខាងលើទៅស្ទាក់ឃាត់រថយន្ត រួចអូសអ្នកបើករថយន្ត ចេញមកក្រៅរួចបង្កហិង្សា វាយ បណ្តាលអោយម្ចាស់រថយន្ត រងរបួសឈាមមាត់ បង្កភ្ញាក់ផ្អើលតែម្តង ៕
អត្ថបទ៖ កុម្ភៈ





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣