ព័ត៌មាន
អ្នកវិភាគ និងអ្នកនយោបាយ៖ ៣ឆ្នាំរបស់រដ្ឋាភិបាលថ្មី បង្ហាញភាពធន និងសមត្ថភាពខ្ពស់ដោះស្រាយបញ្ហា
អ្នកវិភាគ និងអ្នកនយោបាយ លើកឡើងថា រយៈពេល ៣ឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ បើទោះបីជួបស្ថានភាពលំបាកខ្លាំង ទាំងឥទ្ធិពលជម្លោះអន្ដរជាតិ និងសង្រ្គាម ថៃ ឈ្លានពាន តែរាជរដ្ឋាភិបាល បានបង្ហាញភាពធន និងសម្ថភាពខ្ពស់ ក្នុងការដោះស្រាយវិបត្តិ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច មានប្រសាសន៍ប្រាប់ BTV នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ ថា រយៈពេល ៣ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ បានឆ្លងកាត់វិញ្ញាសារជាច្រើន រាប់តាំងពីការប្រឹងជ្រោងសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩ ដោះស្រាយផលអវិជ្ជមាន ព្រោះឥទ្ធិពលសង្រ្គាមអន្ដរជាតិ កិច្ចខិតខំរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហាអំណាច ការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមបច្ចេកវិទ្យា និងការពារអធិបតេយ្យជាតិ ប្រឆាំងការឈ្លានពានរបស់យោធាថៃ។ លោកថា នៅចំពោះមុខវិបត្តិដ៏ធំទាំងអស់នេះ រាជរដ្ឋាភិបាល ខិតខំដោយស្មារតីមុះមុត ពិសេសការដោះស្រាយជម្លោះ ថៃ ឈ្លានពាន ដោយផ្អែកលើយន្ដការច្បាប់អន្ដរជាតិ។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ៖«អ្វីដែលសំខាន់ជាងគេមួយទៀតនោះ គឺទាក់ទងទៅនឹងបញ្ហាថៃ ឈ្លានពានលើអធិបតេយ្យភាពរបស់កម្ពុជា ដែលនេះជាវិញ្ញាសាដ៏ធំផងដែរ ដល់រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។ ហើយយើងឃើញថា នៅក្នុងនេះ គឺបង្ហាញយ៉ាងច្បាស់អំពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា ការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយការការពារបូរណភាពទឹកដី ប៉ុន្ដែមិនចង់ធ្វើសង្រ្គាម តាមរយៈការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយប្រើប្រាស់នូវយន្ដការណ៍អន្ដរជាតិដោយប្រើប្រាស់នូវច្បាប់របស់អន្ដរជាតិ»។

ចំណែកឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លើកឡើងថា ក្នុងនាមជាគណបក្សក្រៅរដ្ឋាភិបាល និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានមោទនភាព ដែលកម្ពុជាមានប្រមុខដឹកនាំវ័យក្មេង ដែលមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំជាតិ តម្កល់អាយុជីវិតប្រជាពលរដ្ឋ និងការការពារអធិបតេយ្យជាតិជាចម្បង។ ហើយក្នុងនាមជាអ្នកនយោបាយ លោកគាំទ្រ ជំហររបស់រាជរដ្ឋាភិបាល យកច្បាប់មកដោះស្រាយជម្លោះព្រំដែន និងប្រឆាំងដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែនជាឯកតោភាគី។
ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ៖«គណបក្សនយោបាយ មានដូចជាគណបក្សយុវជនកម្ពុជា ខ្ញុំនេះ យើងស្ដាប់អំពីទឡ្ហីករណ៍ របស់នាយករដ្ឋមន្រ្ដីលោកលើកឡើងនៅក្នុងអង្គប្រជុំ ហើយយើងថ្លឹងថ្លែងអំពីគុណធម៌ និងការដោះស្រាយវិវាទដោយមានប្រសិទ្ធភាព មិនមានអ្វីខ្លាំងជាងការដោះស្រាយដោយច្បាប់ និងសន្ដិវិធីទេ។ ច្បាប់អាចពន្លត់សង្រ្គាម តែមនុស្សមិនអាចពន្លត់សង្រ្គាមបានទេ ព្រោះមនុស្សមានចិត្តយង់ខ្នង អ៊ីចឹង មានតែច្បាប់ទេ ដែលអាចធ្វើឱ្យសង្រ្គាមចប់សព្វគ្រប់ ហើយបង្កើតក្ដីសុខដល់មនុស្សទាំងអស់។ អ៊ីចឹង ក្នុងនាមខ្ញុំប្រធានបក្សយុវជនកម្ពុជា មិនមានអ្វីជំទាស់សម្ដេចធិបតីទេ លើកលែងសម្ដេចកាត់ដីឱ្យគេ ដើម្បីសន្ដិភាព ទើបខ្ញុំចេញមុខជំទាស់ ប៉ុន្ដែសម្ដេចធិបតី បានប្ដេជ្ញាហើយ ចំពោះមុខគណបក្សនយោបាយសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទាំង ៣៥គណបក្ស ថា ការដោះស្រាយដោយសន្ដិវិធីនៅតែបន្ត ប៉ុន្ដែគ្មានឡើយការកាត់ដីដូរសន្ដិភាព និងប្រកាន់ខ្ជាប់ផែនទីបន្សល់ទុកពីបារាំង មិនឱ្យបាត់ដីសូម្បី ១មីលីម៉ែត្រ»។
សម្រាប់អ្នកវិភាគ និងអ្នកនយោបាយ មើលឃើញថា រយៈពេល ៣ឆ្នាំកន្លងមកនេះ គឺជាដំណាក់កាល ដែលរាជរដ្ឋាភិបាលថ្មី ឆ្លងកាត់ការសាកល្បងដោយជោគជ័យ បង្ហាញសមត្ថភាព អ្នកបន្តវេនជំនាន់ថ្មី ក្នុងការដោះស្រាយបញ្ហា ភាពចាស់ទុំខាងផ្នែកនយោបាយ ទន់ភ្លន់តែម៉ឺងម៉ាត់ក្នុងការដោះស្រាយគ្រប់បញ្ហា និងសមត្ថភាពក្នុងការរក្សាសន្ដិភាពជូនប្រជាជន៕ អត្ថបទ៖ លៀ ស៊ីណា
-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ