ព័ត៌មាន
រដ្ឋបាលខណ្ឌ៧មករា អបអរសាទរការបេីកការដ្ឋានសាងសង់”ព្រែកជីកហ្វូណនតេជោ “
ភ្នំពេញ៖ ដូចអ្វីដែលបានគ្រោងទុករដ្ឋបាលខណ្ឌ៧មករា នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើពិធីអបអរសាទរការបេីកការដ្ឋាន សាងសង់ “ព្រែក ជីកហ្វូណនតេជោ ” នៅសាលាសាលាខណ្ឌ៧មករា ដោយបានការទូងស្គរ និងឡកឆៃយ៉ាំ ប្រពៃណីជាតិខ្មែរយ៉ាគគ្រឹកគគ្រេង ។
កម្មវិធីនេះ បានចាប់ផ្តើមនៅម៉ោងន៩និង០៩នាទី ដឹកនាំដោយលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សា និង លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងមន្រ្តីក្រោមឱវាទ ជាមួយ និងការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទពង្សាវតារខ្មែរ ការរាប់ថយក្រោយនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ ការទូងស្គរអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកនហ្វូណនតេជោ”។
គម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តសម្រេចបានដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ។
គម្រោងព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានរួចរាល់ហើយ នៅព្រឹកថ្ងៃទី៥សីហាឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ទន្ទឹមនិងគ្នានេះដែររដ្ឋបាលរាជធានី ខណ្ឌទាំង១៤ មន្ទីរអង្គភាពចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គរ យ៉ាងគគ្រឹកគគ្រេងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គរ បែបនេះផងដែរ៕អត្ថបទ៖ កុម្ភះ









-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦