ព័ត៌មាន
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ សម្តេចធិបតី បន្តប្រកាន់ខ្ជាប់នូវការទូតពង្រឹងមិត្តភាពចាស់ពង្រីកមិត្តភាពថ្មី
ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសរបស់កម្ពុជាគឺពង្រឹងមិត្តភាពចាស់ពង្រីកមិត្តភាពថ្មី ដើម្បីការពារសន្តិភាព ឯករាជ្យភាព, អធិបតេយ្យភាព, បូរណភាពទឹកដី, និងការអភិវឌ្ឍ។
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងដូចនេះ នៅក្នុងវេទិកាសារព័ត៌មានលើកទី៩ ស្តីពី «សមិទ្ធផល ៣ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ទោះជាមានឧបសគ្គធំៗចំពោះមុខ ដំណើរឆ្ពាះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅតែបន្ត» នៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៦នេះ។
ឯកឧត្តម បានថ្លែងទៀតថា តាំងពីដំបូងមក រាប់ពីថ្ងៃ២២ ខែសីហា ឆ្នាំ២០២៣ ដែលជាថ្ងៃត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី, សម្តេច ធិបតី ហ៊ុន ម៉ាណែត, ដាក់ចេញជាគោលការណ៍ថា ត្រូវពង្រឹងមិត្តភាពចាស់និងពង្រីកមិត្តភាពថ្មី។ ការទូតពង្រឹងមិត្តភាពចាស់ពង្រីកមិត្តភាពថ្មីនេះ, គឺជានិរន្តរភាពនិងជាសង្គតិភាព នៃនយោបាយការ បរទេសរបស់កម្ពុជា តាំងពីដើមរៀងមក។
ឯកឧត្តមថា បើនិយាយបែបផ្សេង វាគឺជាគោលការណ៍នៃនយោបាយការបរទេស របស់កម្ពុជាដែលផ្តួចផ្តើមឡើងជាយូរអង្វែងណាស់មកហើយ ដោយព្រះបរម រតនកោដ្ឋ នរោត្តម សីហនុ និង ក្រោយមកទៀត សម្តេចតេជោ ហ៊ុន សែន រហូតដល់ថ្ងៃទី២២សីហា២០២៣ បានកែលម្អនិងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ហើយគិតមកដល់ពេលនេះ ការទូតពង្រឹងមិត្តភាព ចាស់ពង្រីកមិត្តភាពថ្មីនេះ គឺជាអ្វីដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបន្តអនុវត្តដោយឥតងាករេ ដ្បិតវាក៏ ជាគន្លងនយោបាយការបរទេសសំខាន់ជាងគេមួយ ដែលអនុម័ត និងតម្រូវឱ្យអនុវត្ត ដោយគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម មានប្រសាសន៍ថា៖ « ការពង្រឹងនិងការធ្វើពិពិធកម្មភាពជាដៃគូរបស់កម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗនិងអង្គការអន្តរជាតិនានា, គឺអ្វីដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តធ្វើ អស់រយៈពេល៣ឆ្នាំកន្លងមកហើយ។ គោលដៅ ចុងក្រោយបង្អស់នៃនយោបាយនេះ គឺពង្រឹងឯករាជ្យភាព និងតុល្យភាព នៃ គោលនយោបាយការបរទេស របស់យើង, ពង្រីកលំហយុទ្ធសាស្ត្ររបស់កម្ពុជា, និងលើកកម្ពស់តួនាទីរបស់កម្ពុជា នៅក្នុងសហគមន៍ អន្តរជាតិ និងនៅលើពិភពលោក»។
ឯកឧត្តម បន្តទៀតថា៖ « ហើយទាំងនេះ គឺជាការចាំបាច់បំផុត ក្នុងកាលៈទេសៈពិភពលោកមួយ មិនជាក់លាក់, ក្នុងស្ថានភាពតំបន់មួយផុយស្រួយ, និងក្នុងបរិបទមួយនៃទំនាក់ទំនងតានតឹងបែបរ៉ាំរ៉ៃនិងជា រចនាសម្ព័ន្ធរវាងប្រទេសយើងនិងថៃ។ ក្នុងន័យនេះ, គ្រប់កិច្ចប្រជុំកំពូលជាទ្វេភាគីជាមួយប្រមុខរដ្ឋនិងប្រមុខ រដ្ឋាភិបាល ព្រមទាំងគ្រប់ជំនួបជាមួយឥស្សរជនបរទេសផ្សេងៗនៅកម្ពុជាក៏ដូចនៅក្រៅស្រុក សុទ្ធតែជា ឱកាស សម្រាប់ឱ្យ សម្តេចធិបតី ពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី។ ហើយមែនទែនទៅ ឱកាសពិត ជាមានច្រើនមែន ក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ»។
សូមបញ្ជាក់ថា គិតចាប់ពីខែកញ្ញា២០២៣ ដល់ខែកក្កដា២០២៦ សម្តេចធិបតីបានទៅបានបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារចំនួនទាំងអស់១៣ នៅក្នុងប្រទេសចំនួន១០ រួមមាន ប្រទេសចិន, វៀតណាម, បារាំង, ថៃ, ម៉ាឡេស៊ី, ឡាវ, កូរ៉េខាងត្បូង, សិង្ហបុរី, ហ្វីលីពីន, និងជប៉ុន៕អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣