ព័ត៌មាន
អាកាសយានដ្ឋានTIA រៀបចំពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» ជំរុញផ្សព្វផ្សាយអត្តសញ្ញាណកម្ពុជាទៅកាន់ពិភពលោក
អាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅថ្ងៃទី២១ សីហានេះ បានបើកការតាំងពិព័រណ៌ «ភូមិខ្ញុំ ផលិតផលខ្ញុំ» ចំនួន៣ថ្ងៃ បើកឲ្យសាធារណជន អ្នកដំណើរជាតិ អន្តរជាតិទាំងអស់ ចូលទស្សនា និងចូលជាវផលិតផលខ្មែរទាំងអស់នោះដោយសេរី ក៏ដូចជំរុញការផ្សព្វផ្សាយផលិតផលកម្ពុជា ទៅកាន់ពិភពលោក និងទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា ម្តងហើយមកទស្សនាម្តងទៀត។

តាមកម្មវិធីពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» នៅអាកាសយានដ្ឋានអន្តរជាតិតេជោTIAនោះ គឺមានរយៈ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់ នៅស្ថានីយ៍អ្នកដំណើរមកដល់ទី១ និងទី២ ជាន់ផ្ទាល់ដីនេះ ដោយមានការតាំងបង្ហាញផលិតផលខ្មែរជាច្រើនប្រភេទ រួមមានម្ហូបអាហារ ផ្លែឈើស្រស់ វត្ថុអនុស្សាវរីយ៍ និងផលិតផលក្នុងស្រុកជាច្រើនមុខទៀត ហើយក៏មានការសម្ដែងសិល្បៈវប្បធម៌ខ្មែរដោយសេរីផងដែរ បំណងរួមគ្នាគាំទ្រសហគ្រិន និងម្ចាស់សិប្បកម្មខ្មែរ ព្រមទាំងលើកស្ទួយផលិតផលក្នុងស្រុក និងស្នាដៃខ្មែរ ក៏ដូចជំរុញផ្សព្វផ្សាយផលិតផលខ្មែរទាំងអស់កាន់ពិភពលោក តាមរយៈការបើកឲ្យអ្នកដំណើរអន្តរជាតិមកពីតាមប្រទេសនានាចូលទស្សនា។
បើតាមអ្នកដំណើរអន្តរជាតិ នាថ្លែងប្រាប់BTV ថា ការតាំងពិព័រណ៍ ភូមិខ្ញុំ ផលិតផលខ្ញុំ គឺមានសំខាន់ៗ ក្នុងការបង្ហាញឲ្យអ្នកដំណើរអន្តរជាតិនានា ស្គាល់ពីអត្តសញ្ញាណផលិតផលខ្មែរ និងនាំគ្នាប្រើប្រាស់ថវិកាចុងក្រោយដែលសល់ពីការដើរកម្សាន្តនៅកម្ពុជា ធ្វើការទិញផលិតផលខ្មែរទាំងនោះទៅប្រើប្រាស់ និងធ្វើជាវត្ថុអនុស្សាវរីយចែកជូនមិត្តភក្តិ បងប្អូនសាច់ញ្ញាតិ និងធ្វើឲ្យគេចង់ចាំពីកម្ពុជា ហើយនឹងនាំគ្នាមកទស្សនាកម្ពុជាម្តងទៀត។
បណ្តាម្ចាស់សិប្បកម្មក្នុងស្រុកបានថ្លែងថា ការតាំងបង្ហាញលក់ផលិតផលខ្មែរនេះ គឺមានអ្នកដំណើរអន្តរជាតិចេញចូលអាកាសយដ្ឋានអន្តរជាតិតេជោ ចូលទស្សនា និងមានការគាំទ្រជាវទិញជាហូរហែរ ហើយរំពឹងថា ភ្ញៀវដែលបានជាវភេសជ្ជៈ និងជាវវត្ថុអនុស្សាវរីយ៍ខ្មែរនេះ នឹងចងចាំល្អពីកម្ពុជា មានការនឹករលឹកកម្ពុជា និងមកទស្សនាកម្ពុជាម្តងទៀត។
បណ្តាម្ចាស់សិប្បកម្ម ក៏បានអរគុណដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរៀបចំកម្មវិធីពិព័រណ៍ ភូមិខ្ញុំ ផលិតផលខ្ញុំ និងបានផ្តល់ឱកាសឲ្យម្ចាស់សិប្បកម្មទាំងអស់បានបង្កើនផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងជំរុញការនាំចេញផលិតផលរបស់ខ្លួននៅនឹងកន្លែងផង ហើយនឹងឈានទៅដល់ការបង្កើនផលិតដើម្បីនាំចេញទៅក្រៅប្រទេសផង៕ អត្ថបទ ស៊ុម សុខជា








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣