ព័ត៌មាន
ក្រសួងធនធានទឹកព្រមានពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលនឹងហក់ឡើងខ្លាំងក្នុងរយៈពេល៣ ទៅ៤ថ្ងៃខាងមុខនេះ ដោយមានខេត្តខ្លះកម្ពស់ទឹកហក់ឡើងហួសការប្រុងប្រយ័ត្ន
ភ្នំពេញ ៖ ដោយសារស្ថានភាពអាកាសធាតុបាននិងកំពុងមានការប្រែប្រួល ដែលកើតឡើងដោយសារឥទ្ធិពលរបស់ព្យុះទី១៨ ឈ្មោះ សូដេល (Saudel) និងប្រព័ន្ធសម្ពាធទាប ដែលកើតមាននៅភាគខាងលើអាងទន្លេមេគង្គ បណ្តាលឱ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គក្នុងប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យស្ថានភាពកម្ពស់ទឹកទន្លេមេគង្គក្នុងរយៈពេលពី ៣ថ្ងៃ ទៅ ៤ថ្ងៃខាងមុខនេះ មានការហក់ឡើងខ្លាំង ដោយមានខេត្តខ្លះកម្ពស់ទឹកហក់ឡើងហួសការប្រុងប្រយ័ត្ន។
នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ក្នុងរយៈពេល៣ ទៅ៤ថ្ងៃខាងមុខនេះ កម្ពស់ទឹកនឹងហក់ឡើងដូចជា នៅស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង កម្រិតកម្ពស់ទឹកហក់ឡើង ១១,១៨ម៉ែត្រ កម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ នៅឯស្ថានីយទន្លេមេគង្គ-ក្រចេះ កម្រិតកម្ពស់ទឹកហក់ឡើង ២២,៦០ម៉ែត្រ កម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ និងនៅស្ថានីយទន្លេមេគង្គ-កំពង់ចាម កម្រិតកម្ពស់ទឹកហក់ឡើង ១៤,៧០ម៉ែត្រ កម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឱ្យអាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋដែល រស់នៅតាមដងទន្លេមេគង្គ ជាពិសេសខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម សូមមានការប្រុងប្រយ័ត្នខ្ពស់។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដានអំពីស្ថានភាពកម្ពស់ទឹក ដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣