ព័ត៌មាន
និស្សិត NPIC នៃក្រសួងការងារ តំណាងឱ្យកម្ពុជាទៅប្រកួតរ៉ូបូត ABU ROBOCON 2026 នៅលើឆាកអន្តរជាតិ
(ភ្នំពេញ)៖ និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានចេញដំណើរទៅតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមការប្រកួតរ៉ូបូតអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ABU ROBOCON 2026 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
ដើម្បីជាការលើកទឹកចិត្តដល់និស្សិតកម្ពុជា ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងសិស្សនិស្សិត ជូនដំណើរក្រុមរ៉ូបូត NPIC ទៅចូលរួមការប្រកួតដ៏មានកិត្យានុភាពនេះនៅព្រលានយន្តហោះអន្តរជាតិតេជោ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានលើកឡើងថា៖ «ការដែលនិស្សិត NPIC ទទួលបានឱកាសតំណាងឱ្យកម្ពុជា ទៅប្រកួតរ៉ូបូតលើឆាកអន្តរជាតិ គឺជាមោទកភាពរបស់ប្រជាជនកម្ពុជាទាំងមូល និងជាសក្ខីភាពបង្ហាញថា និស្សិត TVET កម្ពុជា មានចំណេះដឹង ជំនាញបច្ចេកទេស ភាពច្នៃប្រឌិត និងសមត្ថភាពប្រកួតប្រជែងជាមួយយុវជនមកពីប្រទេសផ្សេងៗ។ សិក្សានៅវិទ្យាស្ថានរបស់យើង មិនត្រឹមតែផ្ដល់ជំនាញសម្រាប់ទទួលបានការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំយុវជនកម្ពុជាឈានទៅបង្ហាញសមត្ថភាព និងកសាងកិត្តិយសជូនជាតិនៅលើឆាកអន្តរជាតិផងដែរ»។
អ្នកនាំពាក្យរូបនេះបន្តថា វត្តមានរបស់ក្រុមរ៉ូបូតនៃវិទ្យាស្ថានរបស់ក្រសួងលើឆាកអន្តរជាតិ ក៏បង្ហាញពីការរីកចម្រើនរបស់វិស័យបណ្តុះបណ្តាលជំនាញរបស់កម្ពុជា ក្នុងការបណ្ដុះបណ្ដាលយុវជនឱ្យក្លាយជាអ្នកបច្ចេកទេស អ្នកច្នៃប្រឌិត និងធនធានមនុស្សសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យារបស់ប្រទេស។
ជាមួយគ្នានេះ ដើម្បីផ្ដល់កម្លាំងចិត្តដល់ក្រុមតំណាងជាតិ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១០ ០០០ដុល្លារ សម្រាប់ជ័យលាភីលេខ១ និង ៥ ០០០ដុល្លារ សម្រាប់ជ័យលាភីលេខ២។ បន្ថែមពីនេះ ថ្នាក់ដឹកនាំវិទ្យាស្ថាន NPIC ក៏នឹងផ្ដល់ប្រាក់រង្វាន់បន្ថែមចំនួន ៥ ០០០ដុល្លារ សម្រាប់ជ័យលាភីលេខ១ និង ៣ ០០០ដុល្លារ សម្រាប់ជ័យលាភីលេខ២ផងដែរ។
ការចូលរួមប្រកួតនេះបង្ហាញដល់យុវជនជំនាន់ក្រោយថា ការជ្រើសរើសសិក្សាជំនាញបច្ចេកទេស គឺជាស្ពានទៅរកការងារល្អ ការបង្កើតនវានុវត្តន៍ និងឱកាសតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិដែលជាកិត្តិយសជូនជាតិមាតុភូមិ៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣