ព័ត៌មាន
ក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ និងឆ្នាំ២០២៧” ដើម្បីផ្លាស់ប្តូរព័ត៌មាន និងធ្វើបច្ចុប្បន្នភាពពីស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា និងសកល ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់សមាជិក សមាជិកានៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មុនពេលកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ឆ្នាំ២០២៧ខាងមុខ។
ប្រភពក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់កិច្ចប្រជុំកាលរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា ក្នុងអង្គប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នៅតែជាវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា ដែលតំណាងឱ្យ ៤៦% នៃការនាំចេញសរុបរបស់កម្ពុជា ហើយការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យនេះ ក៏មានផលជះដល់វិស័យមួយចំនួនទៀតផងដែរ។
ដូច្នេះ ដើម្បីជាធាតុចូលមុនដំណើរការចរចាប្រាក់ឈ្នួលអប្បបរមា ជាពិសេសក្នុងបរិបទសេដ្ឋកិច្ចសកល ដែលកំពុងមានភាពមិនប្រាកដប្រជា ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីផ្តល់ស្ថិតិ និងទិន្នន័យផ្លូវការ ដល់គ្រប់ភាគី ដើម្បីជាធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ការពិនិត្យពិចារណាលើលក្ខណវិនិច្ឆ័យទាំង៧ ក្នុងការកំណត់កម្រិតប្រាក់ឈ្នួលអប្បបរមា សំដៅលើកកម្ពស់ជីវភាពរស់នៅសមរម្យរបស់កម្មករនិយោជិតនិងគ្រួសារ បង្កើនផលិតភាព ឱកាសការងារ និងបរិយាកាសវិនិយោគនិងធុរកិច្ចឱ្យកាន់តែប្រសើរឡើង។
ក្រៅពីនេះ ឯកឧត្តមក៏លើកទឹកចិត្តឱ្យមានកិច្ចពិភាក្សាដោយបើកចំហ ហើយក្រសួងនឹងបន្តខិតខំបន្តទៀត ក្នុងការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ការពង្រឹងយន្តការនិងសមត្ថភាពស្ថាប័ន ព្រមទាំងបង្កើនកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាអាចធានាបាននូវភាពប្រកួតប្រជែង រក្សាបាននូវភាពទាក់ទាញវិនិយោគ និងឱកាសការងារជូនបងប្អូនកម្មករនិយោជិត។
នាឱកាសនោះ លោកឧកញ៉ា ស គីណាល់ សមាជិក ក.ជ.ប.អ. តំណាងភាគីនិយោជក និងលោក គឹម ចាន់សំណាង អនុប្រធាន ក.ជ.ប.អ. តំណាងភាគីកម្មករនិយោជិត បានគាំទ្រ និងអរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារដែលបានរៀបចំវេទិកាដ៏សំខាន់នេះឡើង ដើម្បីមានមូលដ្ឋាន និងត្រៀមខ្លួនចរចាប្រាក់ឈ្នួលអប្បបរមានាពេលខាងមុខ ក៏ដូចជាផ្តល់ឱកាសឱ្យមានការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ ខណៈប្រទេសមួយចំនួនមិនមានយន្តការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាជាក់លាក់ដូចកម្ពុជា៕











-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»