ព័ត៌មាន
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្ដីពី «កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធរបស់សភាស្ដីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្ដិសុខស្បៀង និងអាកាសធាតុ»
អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីជូនដំណឹងស្ដីពី រដ្ឋសភាកម្ពុជាសហការជាមួយអគ្គលេខាធិការដ្ឋានអាយប៉ា និងមានការគាំទ្រពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)នឹងរៀបចំកិច្ចប្រជុំស្ដីពី «កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធរបស់សភាស្ដីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្ដិសុខស្បៀង និងអាកាសធាតុ៖ ជំរុញរបៀបវារៈអាស៊ានស្ដីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ» ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
កិច្ចសន្ទនានេះជាកាលានុវត្តភាពសម្រាប់ សមាជិកសភា ដៃគូរអភិវឌ្ឍនជាតិ-អន្ដរជាតិ វិស័យឯកជន និងតំណាងក្រសួងពាក់ព័ន្ធធ្វើការពិភាក្សា ផ្លាស់ប្ដូរមតិយោបល់ បទពិសោធន៍ និងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីធានាថារាល់ការវិនិយោគពិតជាផ្ដល់ចំណេញដល់សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជន ប្រកបដោយចីរភាព ស្របតាមក្របខ័ណ្ឌ ASEAN RAI 2024-2030។



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣