ព័ត៌មាន
«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សជួយចុះខណ្ឌសែនសុខ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស និងទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់ទាំង៦ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន ៣,៤៦០នាក់, នាព្រឹកថ្ងៃទី២២ ខែសីហានេះ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌសែនសុខ លោក ប្រធានគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ និងលោកស្រី អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ ព្រមទាំងប្រធាន អនុប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ ភូមិ និងប្រធានគណៈកម្មាធិការគណបក្សសង្កាត់សមាជិក សមាជិកា សរុបចំនួន ៣,៦៥០នាក់។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា ការពង្រឹងការងារគ្រប់គ្រងសមាជិកគណបក្សតាមយុទ្ធសាស្ត្រ «ផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស និងផ្អែកលើបរិមាណ និងគុណភាពរបស់សមាជិកគណបក្សដើម្បីឈ្នះឆ្នោត» មានសកម្មភាពការងារជាច្រើនដែលត្រូវអនុវត្តឲ្យបានល្អ និងឲ្យកាន់តែល្អប្រសើរឡើង។ ជាងនេះទៅទៀត ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនក្នុងនាមជាសមាជិកគណបក្ស ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដូចខាងក្រោម៖ ខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស។ កសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្ស ច្បាប់របស់រដ្ឋ សមិទ្ធផលនានាដែលគណបក្សសម្រេចបាន។ ត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង និងជានិច្ចកាលជួយមតិគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើន។ ខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។ ត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយត្រូវទៅចុះឈ្មោះបោះឆ្នោត ចេះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ត្រូវចេះចលនាក្រុមគ្រួសារ មិត្តភ័ក្តិ សាច់ញាតិ ឲ្យស្រឡាញ់និងគាំទ្រគណបក្ស ប្តេជ្ញាបោះឆ្នោតជូនគណបក្ស និងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា ធានាសម្រេចឲ្យបាននូវទិសដៅគណបក្ស គឺសមាជិកគណបក្ស១រូប ជាសំឡេងឆ្នោតគាំទ្រគណបក្ស១សន្លឹក។
ឯកឧត្តមសាស្រ្តាចារ្យប្រធាន មានជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្សខណ្ឌ និងមានការចូលរួមគាំទ្រយ៉ាងសកម្មពីក្រុមការងារចុះជួយគ្រប់លំដាប់ថ្នាក់ បងប្អូនសមាជិក សមាជិកាគណបក្សយើងទាំងអស់ នឹងរួមសាមគ្គីភាពគ្នាជាធ្លុងមួយបន្តអនុវត្តការងារឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ បន្តថែរក្សាកេរ្តិ៍ឈ្មោះ ប្រជាប្រិយភាព និងធានាបាននូវប្រៀបឈ្នះដាច់ខាតជូនគណបក្សសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ។
សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី នៃសង្កាត់ទាំង៦ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន ៣, ៤៦០នាក់ (ស្រី ១, ៧៩៩នាក់) រួមមាន៖ ១. សង្កាត់ក្រាំងធ្នង់ ចំនួន ៥៣១ នាក់។ ២. សង្កាត់ឃ្មួញ ចំនួន ១៤៧ នាក់។ ៣. សង្កាត់ភ្នំពេញថ្មី ចំនួន ៦២៨ នាក់។ ៤. សង្កាត់គោកឃ្លាង ចំនួន ៥៩៧ នាក់។ ៥. សង្កាត់ទឹកថ្លា ចំនួន ១,១៥៥នាក់ និង៦. សង្កាត់អូរបែកក្អម ចំនួន ៤០២នាក់៕ អត្ថបទ: រដ្ឋា













-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»