ព័ត៌មាន
«គណបក្សប្រជាជនកម្ពុជា មិនបានបិទទ្វារសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជាដើម្បីបម្រើបុព្វហេតុជាតិឡើយ»
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនា៖ «គណបក្សប្រជាជនកម្ពុជាមិនបានបិទទ្វារសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដៃគូនិងក្នុងនាមជាខ្មែរតែមួយដើម្បីបម្រើបុព្វហេតុជាតិដោយគ្មានការរើសអើងឡើយ»។
ឯកឧត្តមបានថ្លែងបញ្ជាក់ថា នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នាឱកាសជួបសំណេះសំណាលជាមួយអាចារ្យ និងអាចារិនី ទូទាំងប្រទេសលើកទី១១។
ឯកឧត្តម ប៉ែន បូណា បានរំឭកឡើងថា សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ការចូលរួមគឺមិនចាំបាច់តែត្រូវស្របមតិគ្នារហូតនោះទេ ប៉ុន្តែ ត្រូវផ្អែកលើការវិភាគដែលមានមូលដ្ឋាន ឬទឡ្ហីករណ៍ច្បាស់លាស់ ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងនូវចំណុចខ្វះខាត និងពង្រឹងការងារជាមួយគ្នា។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនានិងការបង្រួបបង្រួមជាតិ ផ្អែកលើភាពស្មោះត្រង់ គុណធម៌នយោបាយ និងការគោរពគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា បើតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «បើចង់មកចាប់ដៃ ទ្វារខ្ញុំបើក ដៃខ្ញុំលា» ដែលសារនេះបានបង្ហាញពីស្មារតីផ្សះផ្សា និងបង្រួបបង្រួមជាតិខ្មែរតែមួយ។ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវប្បធម៌សន្ទនា និងការបើកចំហចិត្តទូលំទូលាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។ សារនេះត្រូវបានថ្លែងឡើងក្នុងន័យប្រមូលផ្តុំរាល់កម្លាំងគំនិត បញ្ញាវន្ត និងអ្នកនយោបាយគ្រប់និន្នាការ ដើម្បីរួមគ្នាបម្រើជាតិ មាតុភូមិ។
សម្ដេចធិបតីបានបញ្ជាក់ថារាជរដ្ឋាភិបាលមិនតម្រូវឱ្យរាល់ការចូលរួមត្រូវតែស្របគំនិត ឬបញ្ជោរលើកជើងរដ្ឋាភិបាលនោះទេ។ ផ្ទុយទៅវិញ ការរិះគន់ដើម្បីស្ថាបនា និងការបង្ហាញពីចំណុចខ្វះខាតដោយមានមូលដ្ឋានច្បាស់លាស់ គឺជាអ្វីដែលរដ្ឋាភិបាលស្វាគមន៍៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣