ព័ត៌មាន
ចង់ក្លាយជាអ្នកជំនាញអគ្គិសនី? ឱកាសអាហារូបករណ៍ រៀនជំនាញទំនើប អនុវត្តជាក់ស្តែង រៀនចប់ឆាប់មានការងារធ្វើ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង
(ស្វាយរៀង)៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានប្រកាសពីឱកាសអាហារូបករណ៍រៀនជំនាញវិស្វកម្មអគ្គិសនី ក្នុងការរួមចំណែកសំខាន់ក្នុងការបណ្តុះធនធានមនុស្សជំនាញបច្ចេកទេស ដោយផ្តោតលើជំនាញទំនើប និងការអនុវត្តជាក់ស្តែង ស្របតាមតម្រូវការរបស់ទីផ្សារការងារ។
តាមការផ្សព្វផ្សាយរបស់វិទ្យាស្ថាន ចំណុចពិសេសរបស់ការបណ្តុះបណ្តាល គឺសិស្ស-និស្សិតមិនត្រឹមតែរៀនទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានចំណេះដឹង និងជំនាញអនុវត្តលើការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ និងឧស្សាហកម្ម ប្រព័ន្ធបញ្ជាម៉ូទ័រ Smart Home ការសរសេរកម្មវិធី PLC ទូចែកចាយថាមពលអគ្គិសនី ប្រព័ន្ធសូឡា និងការរចនាប្រព័ន្ធ MEP។
ការដាក់បញ្ចូលជំនាញទាំងនេះក្នុងកម្មវិធីសិក្សា បានបង្ហាញពីការយកចិត្តទុកដាក់របស់វិទ្យាស្ថានក្នុងការរៀបចំការបណ្តុះបណ្តាលឱ្យស្របនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងតម្រូវការជាក់ស្តែងរបស់វិស័យសំណង់ ឧស្សាហកម្ម ថាមពល និងសហគ្រាសនានា។
លើសពីការបណ្តុះបណ្តាលជំនាញ វិទ្យាស្ថានក៏យកចិត្តទុកដាក់លើលក្ខខណ្ឌសិក្សារបស់សិស្ស-និស្សិត តាមរយៈការផ្តល់កន្លែងស្នាក់នៅ ការផ្តល់អាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មី និងជួយសម្របសម្រួលរកកន្លែងចុះកម្មសិក្សា ដើម្បីឱ្យសិស្ស-និស្សិតមានឱកាសអនុវត្តចំណេះដឹងក្នុងបរិយាកាសការងារជាក់ស្តែង។
ជាពិសេស បន្ទាប់ពីបញ្ចប់ការសិក្សា អ្នកជំនាញអាចមានជម្រើសការងារជាច្រើន ដូចជា ជាងបច្ចេកទេសអគ្គិសនី គ្រូបច្ចេកទេសអគ្គិសនី បុគ្គលិកក្រុមហ៊ុន រោងចក្រ និងសហគ្រាស អ្នកជំនាញ Draftsman Design ផ្នែក MEP អាចប្រឡងចូលបម្រើការងារនៅអគ្គិសនីកម្ពុជា ឬយកជំនាញទៅបង្កើតអាជីវកម្មផ្ទាល់ខ្លួន។
ការបណ្តុះបណ្តាលដែលផ្តោតលើជំនាញជាក់ស្តែង និងភ្ជាប់ជាមួយឱកាសកម្មសិក្សា គឺជាចំណុចសំខាន់មួយដែលជួយឱ្យសិស្ស-និស្សិតត្រៀមខ្លួនបានកាន់តែល្អ មុនឈានចូលទីផ្សារការងារ និងអាចប្រើប្រាស់ជំនាញដែលខ្លួនរៀនបាន ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូលសម្រាប់ខ្លួនឯង។
សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកលេខ ០៨៨ ៨៨១ ៥៧៨៨ ឬអញ្ជើញមកកាន់វិទ្យាស្ថានដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣