ព័ត៌មាន
ធនាគារជាតិតម្រូវឱ្យអនុវត្តប្រតិបត្តិការប្រាក់បញ្ញើអន្តរធនាគារតាមថ្នាល NBCP គ្រប់គ្រឹះស្ថានធនាគារ
ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យគ្រប់គ្រឹះស្ថានធនាគារ ដែលមានប្រតិបត្តិការប្រាក់បញ្ញើអន្តរធនាគារ ចូលរួមអនុវត្តប្រតិបត្តិការនៅលើថ្នាល NBCP ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែម លើការលើកលែងកាតព្វកិច្ចរាយការណ៍ អំពីទិន្នន័យប្រតិបត្តិការប្រាក់បញ្ញើ អន្តរធនាគារ និងទទួលបានស្ថិតិទីផ្សារប្រាក់បញ្ញើអន្តរធនាគារ។
ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំស្តីពីការប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា (NBCP) សម្រាប់ប្រតិបត្តិការប្រាក់ បញ្ញើអន្តរធនាគារ ដែលថ្នាលមួយនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការមុខងារប្រាក់បញ្ញើអន្តរធនាគារ ចាប់តាំងពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងនៃការបង្កើតមុខងារប្រាក់បញ្ញើអន្តរធនាគារនៅលើថ្នាល NBCP គឺដើម្បីលើកកម្ពស់ ប្រសិទ្ធភាព សុវត្ថិភាព និងភាពត្រឹមត្រូវនៃការធ្វើប្រតិបត្តិការអន្តរធនាគារ ព្រមទាំងសម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថាន ការតាមដាន ការផ្ទៀងផ្ទាត់ និងការគ្រប់គ្រងទិន្នន័យរបស់គ្រឹះស្ថានធនាគារដែលបានធ្វើប្រតិបត្តិការនៅលើថ្នាល NBCP។
លើសពីនេះ, ការចូលរួមប្រើប្រាស់ផ្ទាលនេះ គឺជាការចូលរួមអភិវឌ្ឍទីផ្សារអន្តរធនាគារ និងជួយឱ្យធនាគារជាតិនៃកម្ពុជា ប្រមូលបានទិន្នន័យទីផ្សារពេញលេញ ត្រឹមត្រូវ និងទាន់ពេលវេលា ដែលជាធាតុចូលសំខាន់ក្នុងការបង្កើតអត្រាការប្រាក់យោងជា ប្រាក់រៀល សម្រាប់ឱ្យគ្រឹះស្ថានធនាគារ និងអ្នកចូលរួមក្នុង ទីផ្សារហិរញ្ញវត្ថុប្រើប្រាស់ជាមូលដ្ឋានក្នុងការគណនា និងកំណត់អត្រាការប្រាក់សម្រាប់ផលិតផលហិរញ្ញវត្ថុ ផ្សេងៗរបស់ខ្លួនតាមការគួរ។
ជុំវិញការផ្តល់សារៈសំខាន់ខាងលើនេះ, ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យ គ្រប់គ្រឹះស្ថានធនាគារទាំងអស់ ដែលមានប្រតិបត្តិការ ប្រាក់បញ្ញើអន្តរធនាគារ ចូលរួមអនុវត្តប្រតិបត្តិការទាំងនោះនៅលើថ្នាល NBCP ឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ គ្រឹះស្ថានធនាគារដែលបានអនុវត្តប្រតិបត្តិការប្រាក់បញ្ញើអន្តរធនាគារពេញលេញលើថ្នាល NBCP នឹងទទួលបានអត្ថប្រយោជន៍ បន្ថែមដូចជា៖ ១/. លើកលែងកាតព្វកិច្ចរាយការណ៍អំពីទិន្នន័យប្រតិបត្តិការប្រាក់បញ្ញើអន្តរធនាគារមកធនាគារជាតិនៃកម្ពុជា និង ២/. ទទួលបានស្ថិតិទីផ្សារប្រាក់បញ្ញើអន្តរធនាគារ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការវិភាគ ទីផ្សារ និងរៀបចំយុទ្ធសាស្ត្រគ្រប់គ្រងសន្ទនីយភាព៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣