ព័ត៌មាន
វិទ្យាស្ថាន NPIC ពង្រីកជំនាញ IT ទៅ AI និងជំនាញផ្សេងៗទៀត ដើម្បីឆ្លើយតបទីផ្សារ
ស្របពេលដែលវិទ្យាសាស្រ្តកុំព្យូរទ័រ កំពុងក្លាយជាជំនាញដែលយុវជនកម្ពុជាចាប់អារម្មណ៍ ក៏ដូចជាការឆ្លើយតបភាពរីកចម្រើននៃសង្គមជាតិ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានពង្រីកការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មានទៅកាន់ជំនាញថ្មីៗ ដូចជា៖ បញ្ញាសិប្បនិម្មិត (AI), Machine Learning, Cybersecurity និង Digital Art ខណៈជំនាញទាំងនេះកំពុងក្លាយជាផ្នែកសំខាន់នៃសេដ្ឋកិច្ចឌីជីថល និងទីផ្សារការងារ។

នៅក្នុងបទសម្ភាសន៍ជាមួយ លោក អ៊ុំ សៅកុសល ប្រធានមហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ នៃវិទ្យាស្ថាន NPIC លោកបានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា មហាវិទ្យាល័យដែលដំបូងមានតែ ២ដេប៉ាតឺម៉ង់ បានពង្រីកដល់ ៤ដេប៉ាតឺម៉ង់ ដើម្បីឆ្លើយតបនឹងតម្រូវការថ្មីៗនៃវិស័យបច្ចេកវិទ្យា។ បច្ចុប្បន្ន មហាវិទ្យាល័យមានដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រកុំព្យូទ័រ ព័ត៌មានវិទ្យា សុវត្ថិភាពព័ត៌មានវិទ្យា និងសិល្បៈឌីជីថល។ លោកបន្តថា ក្នុងដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ មានជំនាញវិស្វកម្ម សូហ្វវែរ ដែលផ្តោតលើការសរសេរកូដ និងបង្កើតកម្មវិធីផ្សេងៗ។ ចំណែកជំនាញ MIS ផ្តោតលើការវិភាគទិន្នន័យ AI និង Machine Learning ដែលកំពុងក្លាយជាជំនាញមានតម្រូវការខ្ពស់។
លោកប្រធានមហាវិទ្យាល័យ បានអំពាវនាវឱ្យសិស្សានុសិស្សចាប់អារម្មណ៍លើជំនាញនេះ ដោយសារអាចផ្តល់ចំណេះដឹងដែលស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការរបស់អាជីវកម្មនាពេលបច្ចុប្បន្ន។ សម្រាប់ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យាវិញ ការបណ្តុះបណ្តាលផ្តោតលើបណ្តាញ Network ដោយមានទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។ ការបណ្តុះបណ្តាលក៏ផ្តោតសំខាន់លើការអនុវត្តផ្ទាល់ ឬ Hands-on Skills ដើម្បីឱ្យនិស្សិតអាចយកចំណេះដឹងទៅប្រើប្រាស់ក្នុងការងារជាក់ស្តែងផងដែរ។
លោកបានបញ្ជាក់ថា ការពង្រីកជំនាញទាំងនេះបង្ហាញថា ការបណ្តុះបណ្តាល IT នៅ NPIC មិនបានផ្តោតតែលើការសរសេរកូដទៀតទេ ប៉ុន្តែបានពង្រីកទៅកាន់ផ្នែកទិន្នន័យ បញ្ញាសិប្បនិម្មិត សន្តិសុខឌីជីថល បណ្តាញ និងបច្ចេកវិទ្យារូបភាព ដែលសុទ្ធតែជាផ្នែកសំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថល។ ហើយសាលាក៏កំពុងពង្រឹងទំនាក់ទំនងជាមួយក្រុមហ៊ុន និងដៃគូអប់រំ ដើម្បីបង្កើតឱកាសការងារ និងការសិក្សាបន្តសម្រាប់និស្សិត។ សិស្សដែលមានសមត្ថភាពខ្ពស់អាចត្រូវបានបញ្ជូនទៅក្រុមហ៊ុនដៃគូ ខណៈសិស្សមួយចំនួនទៀតអាចទទួលបានអាហារូបករណ៍ ឬឱកាសបន្តការសិក្សានៅក្រៅប្រទេស។
សម្រាប់ការចូលរៀនឆ្នាំសិក្សាថ្មី វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានចាប់ផ្តើមទទួលពាក្យហើយ ខណៈការប្រឡងចូលរៀន ត្រូវបានគ្រោងធ្វើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រសិនបើមិនមានការផ្លាស់ប្តូរ។ ជាមួយនេះ វិទ្យាស្ថាន បានលើកទឹកចិត្តដល់យុវជន ជាពិសេសការអំពាវនាវដល់សិស្សានុសិស្សដែលជាប់ ឬមិនជាប់បាក់ឌុប ព្រមទាំងអ្នកដែលមានសញ្ញាបត្រសមមូល ឱ្យពិចារណាចាប់យកជំនាញបច្ចេកទេសទាក់ទងនឹងកុំព្យូទ័រ ដើម្បីបង្កើនសមត្ថភាព និងឱកាសការងារនាពេលអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣