ព័ត៌មាន
រដ្ឋបាលស្រុករមាសហែក ប្រារព្ធពិធីអបអរសាទរ ទួងស្គររាំរបាំប្រពៃណីជាតិខ្មែរចូលរួម ព្រែកជីកហ្វូណនតេជោ
ស្វាយរៀង: រដ្ឋបាលស្រុករមាសហែក នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះបានប្រារព្ធពិធីអបអរសាទរ ទួងស្គររាំរបាំប្រពៃណីជាតិខ្មែរ ព្រែកជីកហ្វូណនតេជោ ក្នុងពិធីអបអរសាទរ បេីកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅមុខសាលាស្រុករមាសហែក ដោយបានការទូងស្គរយ៉ាងគគ្រឹកគគ្រេង ។
ពិធីនេះមានការចូលរួមពីសំណាក់ លោក អុិនសាបន ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ូ ម៉ុល អភិបាលស្រុក លោកលោកស្រីអភិបាលរងស្រុក លោកអធិការ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក មេបញ្ជាការរងតំបន់ប្រតិបត្តិការការសឹករងស្រុក លោកនាយក នាយករង មន្ត្រីរាជការព្រះសង្ឃ លោកមេឃុំ កំពង់ត្រាច លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ជាង២០០០នាក់។
កម្មវិធីបានចាប់ផ្តើមនៅម៉ោង៩:០៩នាទីជាមួយនិងការ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទ ពង្សាវតាខ្មែរ ការរាប់ថយក្រោយនៃការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន ការទូងស្គរ អបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ។
គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិ សាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា អោយបន្តសម្រេចបានដើម្បីផលប្រយោជ ន៍ខ្មែរជំនាន់ក្រោយ។
តាមគម្រោងព្រែកជីកហ្វូណន-តេជោបានបើកការដ្ឋានរួចរាល់ហើយ នៅព្រឹកថ្ងៃទី៥សីហាឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧