ព័ត៌មាន
គណៈប្រតិភូ CDC ទស្សនកិច្ចស្វែងយល់ខ្សែច្រវាក់ផលិតកម្ម និងបច្ចេកវិទ្យារោងចក្រស៊ីម៉ងត៍អូដ្ឋ
គណៈប្រតិភូជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះបំពេញទស្សនកិច្ចស្វែងយល់ អំពីខ្សែច្រវាក់ផលិតកម្ម និងការអនុវត្ត បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ របស់រោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ នៅខេត្តកំពត ដែលឆ្លើយតបទៅនឹងបទដ្ឋានបរិស្ថានបៃតង។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃ ក.អ.ក. ចុះបំពេញទស្សនកិច្ចផ្ទាល់ នៅរោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តស្រុកបន្ទាយមាស ខេត្តកំពត, អមដំណើរដោយ ឯកឧត្តម គង់ វិមាន អគ្គលេខាធិការនៃអគ្គ- លេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. និងតំណាងក្រសួង/ស្ថាប័ន ពាក់ព័ន្ធមួយចំនួនផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់អមដំណើរ បានអញ្ជើញពិនិត្យដោយផ្ទាល់នូវខ្សែច្រវាក់ផលិតកម្ម និង ការអនុវត្តបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដែលឆ្លើយតបទៅនឹងបទដ្ឋានបរិស្ថានបៃតង។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើចំពោះក្រុមហ៊ុន ដែលបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងផលប៉ះពាល់ និងការគិតគូរ ដល់ចីរភាពបរិស្ថានជុំវិញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីសារសំខាន់របស់វិស័យឯកជន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលមិនអាចខ្វះបាន ជាពិសេសការបង្កើតនូវឱកាសការងារសម្រាប់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាលនៅ តែបន្តយកចិត្តទុកខ្ពស់ ក្នុងនាមជាអ្នកសម្របសម្រួលតាមរយៈយន្តការនានាដែលបានដាក់ចេញ ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគកាន់ តែមានភាពរស់រវើក ដែលមិនត្រឹមតែជាការទាក់ទាញទុនវិនិយោគថ្មីបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការគាំទ្រការវិនិយោគដែលមានស្រាប់ សំដៅធ្វើឱ្យប្រតិបត្តិការអាជីវកម្មរបស់ពួកគេអាចបន្តរីកចម្រើន និងជំរុញដល់ការពង្រីកទុនវិនិយោគបន្ថែមផងដែរ។

សូមបញ្ជាក់ថា រោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ គឺជាបុត្រសម្ព័ន្ធដ៏រឹងមាំមួយរបស់សម្ព័ន្ធ ជីប ម៉ុង (Chip Mong Group) ដែលជា សមាសភាពធុរកិច្ចដ៏មានឥទ្ធិពល បានកសាងទំនុកចិត្តយ៉ាងរឹងមាំនៅលើទីផ្សារកម្ពុជា អស់រយៈពេលជាង ២ ទសវត្សរ៍មកហើយ។ រោងចក្រមួយនេះត្រូវបានទទួលស្គាល់ថា ជាមូលដ្ឋានផលិតកម្មស៊ីម៉ងត៍ដ៏ធំ និងទំនើបមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបាននិង កំពុងចូលរួមបម្រើវិស័យវិស្វកម្មសំណង់យ៉ាងសកម្ម។ តាមរយៈសមត្ថភាពផលិតកម្មដ៏ធំធេង និងប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតខ្ពស់ ស្របតាមបទដ្ឋានអន្តរជាតិ រោងចក្រកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស និង រួមចំណែកយ៉ាងធំធេង ក្នុងការរុញច្រានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣