ព័ត៌មាន
វិទ្យាសាស្រ្តអុបទិកនៅ NPIC កំពុងឈានមុខ និងជាឱកាសដ៏ល្អសម្រាប់យុវជនសម័យឌីជីថល
ដេប៉ាតឺម៉ង់ វិទ្យាសាស្រ្តអុបទិក នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រៅពីជាជំនាញមួយដែលមានតម្រូវការទីផ្សារខ្ពស់ ជំនាញនេះ ក៏នៅតែជួបប្រទះនូវកង្វះខាតអ្នកជំនាញដែលមានវិជ្ជាជីវៈត្រឹមត្រូវនៅឡើយ ដែលទាមទារឱ្យសិស្សានុសិស្សគួរតែចាប់យកអាជីពមួយឱ្យបានត្រឹមត្រូវនិងច្បាស់លាស់។

នៅក្នុងសម័យកាលឌីជីថល ការចំណាយពេលច្រើនជាមួយអេក្រង់បច្ចេកវិទ្យា បានធ្វើឱ្យបញ្ហាគំហើញភ្នែករបស់ប្រជាពលរដ្ឋមានការកើនឡើងយ៉ាងគំហក។ ឆ្លើយតបនឹងតម្រូវការដ៏ចាំបាច់នេះ ជំនាញវិទ្យាសាស្ត្រអុបទិក បានដើរតួនាទីយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលបច្ចេកទេសកម្រិតស្តង់ដារ ដោយផ្តោតលើការអនុវត្តផ្ទាល់ជាច្រើន។

ជួបសម្ភាសន៍ជាមួយ លោកស្រី យ៉ែម កែវកល្យាណ ប្រធានដេប៉ាតឺម៉ង់វិទ្យាសាស្រ្តអុបទិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោកស្រីបានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា គិតមកដល់បច្ចុប្បន្ន ជំនាញនេះបានបង្កើតអស់រយៈពេល ៩ឆ្នាំ ដោយផ្តោតលើឯកទេសវាស់ និងការកាត់វ៉ែនតា តាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលទំនើបៗចុងក្រោយបង្អស់។
លោកស្រី បានបញ្ជាក់ថា ជំនាញនេះបើនិយាយនៅប្រទេសកម្ពុជាគឺមានតែមួយគត់ ហើយមាននៅក្នុងវិទ្យាស្ថាន NPIC។ ហើយសម្ភារៈ បរិក្ខារដែលត្រូវបង្រៀន គឺមានគ្រប់គ្រាន់ ហើយត្រូវទៅនឹងទីផ្សារផងដែរ។ លោកស្រី បន្ថែមថា ចំពោះទីផ្សារការងារក្នុងវិស័យអុបទិកបច្ចុប្បន្ន គឺទូលំទូលាយខ្លាំងណាស់ ព្រោះគ្លីនិក មន្ទីរពេទ្យ និងហាងវ៉ែនតាទូទាំងប្រទេស កំពុងប្រកួតប្រជែងគ្នាក្នុងការស្វែងរកអ្នកជំនាញដែលមានសញ្ញាបត្រ និងវិជ្ជាជីវៈច្បាស់លាស់។ ដូច្នេះ រៀនចប់ពី NPIC គឺធានាឱកាសការងារ ១០០% ឬអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនបានយ៉ាងជោគជ័យ។

ទាក់ទិនជំនាញនេះ កញ្ញា ហេង សុជាតា និងយុវជន សុខ ធៀវមីង ជានិស្សិតឆ្នាំទី១ដូចគ្នា ជំនាញផ្នែកវិទ្យាសាស្រ្តអុបទិក នៅក្នុងវិទ្យាស្ថាន NPIC នេះបានបង្ហាញទស្សនៈថា ការចាប់យកជំនាញនេះ ធ្វើឱ្យពួកគាត់មានទំនុកចិត្តលើអនាគត ខ្លាំងណាស់ ពីព្រោះទាំងបរិយាកាសរៀនមានភាពសប្បាយ លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់ ហើយសិស្សទាំងអស់គឺបានអនុវត្តផ្ទាល់ជាមួយម៉ាស៊ីនទំនើបៗរាល់ថ្ងៃ។ ក្រុមនិស្សិតទាំងនេះ ក៏បានណែនាំមិត្តភក្តិ និងយុវជនទាំងអស់មកចុះឈ្មោះរៀនជំនាញនេះ ដើម្បីមានវិជ្ជាជីវៈច្បាស់លាស់។ ជាពិសេស មិនបារម្ភរឿងអត់ការងារធ្វើនោះទេ ហើយថែមទាំងអាចបើកជាអាជីវកម្មផ្ទាល់ខ្លួនដែលកំពុងមានតម្រូវការខ្លាំងក្នុងសង្គមផងដែរ។

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឬហៅថា NPIC ជាគ្រឹះស្ថាន ធីវ៉េត មួយដែលឈានមុនគេក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការបណ្តុះបណ្តាលប្រកបដោយគុណភាព និងស្តង់ដា ដែលផ្តល់នូវឱកាសការងារខ្ពស់ក្រោយពេលបញ្ចប់ការសិក្សា។ វិទ្យាស្ថាននេះ មានមហាវិទ្យាល័យទាំង៨ នឹងផ្តល់នូវមុខជំនាញប្រកបដោយសក្ដានុពលក្នុងទីផ្សារការងារ ក្នុងនោះក៏មាន មហាវិទ្យាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននិងវិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យអគ្គិសនី, មហាវិទ្យាល័យអេឡិចត្រូនិកនិងទូរគមនាគមន៍, មហាវិទ្យាល័យមេកានិក, មហាវិទ្យាល័យមេកានិករថយន្ត, មហាវិទ្យាល័យសំណង់ស៊ីវិលនិងស្ថាបត្យកម្ម, មហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ និងមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច៕ អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន1 week agoក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ
-
ព័ត៌មាន1 week agoគណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស អញ្ជើញធ្វើទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាអ្នកច្បាប់ និងលើកទិសដៅការងារបន្ត