ព័ត៌មាន
អគ្គលេខាធិការដ្ឋាន អ.ស.ហ. ចុះ MOU ជាមួយវិស័យឯកជន លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុ
អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ចុះអនុស្សរណៈជាមួយវិស័យឯកជន លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល រួមទាំងការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព និងការប្រកាសដាក់ឱ្យដំណើរការការធ្វើសន្ធានកម្ម រវាង ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។

ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លើកឡើងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ រវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ជាមួយធនាគារ និងសាកលវិទ្យាល័យឯកជន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះថា ជុំវិញការចុះអនុស្សរណៈនៃការ យោគយល់ខាងលើនេះ មានគោលបំណងលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុមិន មែនធនាគារ ដែលក្នុងនោះរួមបញ្ចូលទាំងការអភិវឌ្ឍសមត្ថភាព ព្រមទាំងប្រកាសដាក់ឱ្យដំណើរការ ការធ្វើសន្ធាន់កម្មរវាងផតថល បច្ចេកវិទ្យាហិរញ្ញវត្ថុ នៃ អ.ស.ហ. និងអេស៊ីលីដាស៊ូភើអេប (ACLEDA SuperApp) ។
ឯកឧត្តមបានគូសបញ្ជាក់ចំណុចគន្លឹះចំនួន២រួមមាន៖ (១)- សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ៖ ការអភិវឌ្ឍនិងនវានុវត្តន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងការធ្វើបរិវត្តកម្មឌីជីថល ទាមទារនូវកិច្ចសហប្រតិបត្តិការរវាងគ្រប់តួអង្គសង្គម ក្នុងប្រព័ន្ធអេកូឡូស៊ី ដែលក្នុងនោះរួមបញ្ចូលទាំងវិស័យឯកជន ដោយផ្តោតលើការអភិវឌ្ឍ និងនវានុវត្តន៍ផលិតផលនិងសេវាក្នុងទីផ្សារ ក៏ដូចជាការអភិវឌ្ឍ សមត្ថភាព។ (២)-យន្តការស្ថាប័ន៖ អ.ស.ហ. គឺជាអាជ្ញាធរឯករាជ្យដែលត្រូវបានបង្កើតដោយច្បាប់នៅឆ្នាំ២០២១ ដោយធ្វើសមា- ហរណកម្មយន្តការនៃការគ្រប់គ្រង និងការត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលក្នុងនោះរួមមាន “ការលើកកម្ពស់ ការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ”។
ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. លើកឡើងថា ជុំវិញការចុះអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ នឹងអនុញ្ញាតឱ្យមានការ តភ្ជាប់ដ៏មានសក្តានុពលរវាងវិស័យចំនួន៣រួមមាន៖ វិស័យឧស្សាហកម្មធនាគារ, វិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងវិស័យអប់រំ ដោយបង្កើតបានតាមរយៈការជំរុញជាប្រព័ន្ធកិច្ចសហប្រតិបត្តិការមួយ ដែលអាចបំពេញបន្ថែមគ្នា និងបង្កើតតម្លៃរួម តាមរយៈការ អភិវឌ្ឍអាជីវកម្មរបស់ធនាគារ អេស៊ីលីដា, ការលើកកម្ពស់តួនាទី និងការចូលរួមរបស់អគ្គលេខាធិការដ្ឋាន អ.ស.ហ. តាមរយៈ មជ្ឈមណ្ឌល ព្រមទាំងការយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពមូលធនមនុស្ស ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការថ្មីនៃយុគសម័យ បច្ចេកវិទ្យាឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ