ព័ត៌មាន
វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ
វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋានអន្តរសភាអាស៊ាន (AIPA) និងការគាំទ្រពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានបើកដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនៃវេទិកា ASEAN-RAI នាឱកាសនេះ សមាជិកសភាតំណាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងវិស័យឯកជន បានប្រកាសទទួលស្គាល់ថា ការប្រែប្រួលអាកាសធាតុលែងជាការគំរាមកំហែងនៅពេលអនាគតទៀតហើយ ប៉ុន្តែវាជាវិបត្តិចំពោះមុខរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន ដែលទាមទារនូវកិច្ចសហការដោះស្រាយរួមគ្នាជាបន្ទាន់។
អង្គវេទិកាបានគូសបញ្ជាក់នូវដំណោះស្រាយយុទ្ធសាស្ត្រគន្លឹះ ដែលមិនអាចមើលរំលងបាន ដើម្បីឆ្លើយតបនឹងវិបត្តិអាកាសធាតុ និងការធានាសន្តិសុខស្បៀង រួមមាន៖
ការពង្រឹងអភិបាលកិច្ច និងតម្លាភាព៖ កសាងប្រព័ន្ធអភិបាលកិច្ចរឹងមាំ ធានាតម្លាភាព និងគណនេយ្យភាពក្នុងដំណើរការវិនិយោគលើវិស័យកសិកម្ម។
ការអនុវត្តកសិកម្មបន្ស៊ំ (Climate-Smart Agriculture)៖ ជំរុញបច្ចេកទេស និងប្រព័ន្ធកសិកម្មដែលមានភាពធន់ អាចបត់បែន និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
ការដាក់ពង្រាយបច្ចេកវិទ្យាទំនើប៖ ប្រើប្រាស់នវានុវត្តន៍ និងបច្ចេកវិទ្យាកសិកម្ម ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងការពារធនធានបរិស្ថាន។
កិច្ចពិភាក្សា និងការផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកជំនាញក្នុងវេទិការយៈពេលពីរថ្ងៃនេះ (២៥-២៦ ខែសីហា) ត្រូវបានរំពឹងថានឹងផ្តល់នូវធាតុចូលថ្មីៗយ៉ាងសំខាន់ ផ្សារភ្ជាប់នឹងឆន្ទៈនយោបាយច្បាស់លាស់ ក្រោមបេសកកម្មរួមមួយ គឺធានាឱ្យការវិនិយោគកសិកម្មផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពកសិករ បង្កើតការងារ និងកសាងប្រព័ន្ធស្បៀងអាហារតំបន់មួយដែលមានចីរភាព និងសមត្ថភាពទ្រទ្រង់បានយូរអង្វែង។
សម្រាប់ព័ត៌មានលម្អិតពិស្តារនៃពិធីបើកវេទិកា ASEAN-RAI នាយកដ្ឋានព័ត៌មាននៃអគ្គលេខាធិការដ្ឋានរដ្ឋសភានឹងផ្សាយជូនជាបន្តបន្ទាប់នាពេលបន្តិចទៀតនេះ៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣