ព័ត៌មាន
សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មសំខាន់ណាស់ជួយបង្កើនតម្លៃបន្ថែម និងទាក់ទាញវិនិយោគ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម គឺមានសារៈសំខាន់ណាស់ ក្នុងការជួយដល់ពលរដ្ឋបង្កើនតម្លៃបន្ថែមលើផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ជាពិសេសជួយទាក់ទាញវិនិយោគ និងទេសចរទៅបណ្ដាក់ទុនវិនិយោគ និងលេងកម្សាន្តនៅតាមខេត្ត។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតីបានបង្ហាញនូវក្ដីសោមនស្សរីករាយដែលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងកំណាត់ផ្លូវខេត្តលេខ៣៧៧A។ សម្ដេចថ្លែងថា ផ្លូវទាំង៣ខ្សែប្រវែងជិត ១០០គីឡូម៉ែត្រ ត្រូវបានស្ថាបនាស្របតាមនិយាមបច្ចេកទេស, ដោយបានគិតគូរទាំងលក្ខខណ្ឌភូមិសាស្ត្រ, ប្រព័ន្ធរំដោះទឹក, សុវត្ថិភាពចរាចរណ៍, ផលប៉ះពាល់បរិស្ថាន និងសង្គម, ភាពធន់នឹងអាកាសធាតុ, រហូតដល់ការថែទាំ និងការប្រើប្រាស់ក្នុងរយៈពេលវែង ដើម្បីធានាថាកំណាត់ខ្សែផ្លូវទាំង៣នេះ មិនត្រឹមតែបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន, តភ្ជាប់តំបន់ផលិតកម្មទៅកាន់ទីផ្សារ, ជំរុញពាណិជ្ជកម្ម និងការវិនិយោគ, បង្កើតការងារ និង ចំណូល និងរួមចំណែកដល់ការ-អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព, ភាពប្រកួតប្រជែង, បរិយាប័ន្ន និង ចីរភាព។
ក្នុងឱកាសនោះ សម្ដេចធិបតីបានបញ្ជាក់ថា ផ្លូវទាំង៣ខ្សែប្រវែងជិត ១០០គីឡូម៉ែត្រដែលសម្ពោធនៅថ្ងៃនេះ មិនត្រឹមសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ ថែមទាំងបង្កើតបានឱកាសសេដ្ឋកិច្ចថ្មីៗថែមទៀត។ ជាពិសេសការទាក់ទាញអ្នកទេសចរទៅកាន់រមណីយដ្ឋានអន្លង់ផ្សោត ទឹកជួរកាំពី និងបូជនីយដ្ឋានវិហារសសរ១០០ ខណៈនៅពេលខាងមុខរដ្ឋាភិបាលមានគម្រោងបង្កើតកំបង់ផែពហុបំណង ស្ថិតនៅក្នុងស្រុកប្រែកប្រសព្វ ខេត្តក្រចេះ ដើម្បីបម្រើការដឹកជញ្ជូនតាមផ្លូវទឹកចូលតាមព្រែកជីកហ្វូណនតេជោទៅកាន់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុតែម្ដង៕












-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ