ព័ត៌មាន
សម្តេចធិបតី ណែនំាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រៀមអន្តរាគមន៍ជួយពលរដ្ឋ ខណៈទឹកជំនន់ឆ្នាំនេះនឹងហក់ឡើងខ្ពស់រហូតដល់ការប្រកាសអាសន្ន។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកំណាត់ផ្លូវបីខ្សែ ប្រវែងជាង៩៨.គីឡូម៉ែត នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំនេះ ទឹកជំនន់នឹងហក់ឡើងខ្ពស់រហូតដល់ប្រកាសអាសន្ន ដូច្នេះអាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីចុះជួយអន្តរាគមន៍ពលរដ្ឋ ដែលអាចរងគ្រោះដោយសារបញ្ហាទឹកជំនន់នេះ។
សម្ដេចធិបតី បានបញ្ជាក់ថា (ឥឡូវទឹកជំនន់ឡើងច្រើន ឆ្នាំនេះ ទឹកទន្លេមេង្គឡើងខ្ពស់ដូច្នេះខេត្ត ទាំងអស់ជាប់ដងទន្លេ ត្រូវតែគិតគូរចំពោះអាទិភាពជីវិតរបស់ប្រជាជនប្រសិនបើទឹកលិចយូរ ដូច្នេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមកម្លាំងដើម្បីជួយ) ។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម ដោយសារស្ថានភាពអាកាសធាតុ បាននិងកំពុងមានការប្រែប្រួលដែលកើតឡើងដោយសារឥទ្ធិពលរបស់ព្យុះ១៨ ឈ្មោះ សូដេល និងប្រព័ន្ធសម្ពាធទាបដែលកើតមាននៅភាគខាងលើអាងទន្លេមេគង្គ បណ្តាលឲ្យតំបន់ផ្ទៃរងទឹកភ្លៀង នៃទន្លេមេគង្គក្នុងប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ។ ដោយមើលឃើញទឹកជំនន់នឹងហក់ឡើងនោះ ក្រសួងធនធានទឹក បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕ អត្ថបទ៖ បាន ចក់












-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ