ព័ត៌មាន
បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល ក្លាយជាគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល
បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល ជាប្រព័ន្ធប្រតិបត្តិការធុរកិច្ចបង្កើនប្រសិទ្ធភាពសេវាហិរញ្ញវត្ថុ និងជាកម្លាំងចលករដ៏ សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទំនើបកម្ម និងសង្គមឌីជីថល សម្រាប់តម្រូវការគ្រប់តួអង្គពាក់ព័ន្ធ ទាំងវិស័យរដ្ឋ ឯកជន និងប្រជាពលរដ្ឋ។

ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. លើកឡើងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ រវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញ វត្ថុមិនមែនធនាគារ (អ.ស.ហ.) ជាមួយធនាគារ និងសាកលវិទ្យាល័យឯកជន នៅថ្ងៃទី២៤ សីហា ម្សិលមិញនេះថា បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល បានក្លាយជារបៀបវារៈគន្លឹះក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលកំពុង ទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំង ពីគ្រប់តួអង្គពាក់ព័ន្ធរួមមាន រដ្ឋ វិស័យឯកជន និងរហូតដល់ប្រជាពលរដ្ឋ។

ជាក់ស្តែងការចុះអនុស្សរណៈនៃការយោគយល់ រវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ជាមួយធនាគារ និងសាកលវិទ្យាល័យឯកជននៅថ្ងៃម្សិលមិញ កិច្ចសហប្រតិបត្តិការនេះ គឺជាកត្តាចាំបាច់មួយក្នុងការជំរុញការអភិវឌ្ឍ ជាពិសេសការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពមូលធនមនុស្សឱ្យកាន់តែមានភាពរឹងមាំ តួយ៉ាងសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រី, បុគ្គលិក ក៏ដូចជាលោកគ្រូ, អ្នកគ្រូ និងនិស្សិតជាដើម។ ក្នុងស្មារតីនេះដែរ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ និងសារៈសំខាន់ នៃការពង្រឹង និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋាន អ.ស.ហ., ជាមួយវិស័យឯកជនទាំងនេះ ដើម្បីបង្កើតជា ក្របខ័ណ្ឌ និងមូលដ្ឋានរួមសម្រាប់ស្ថាប័នទាំងបី ដែលបានចុះអនុស្សរណៈនៃការយោគយល់ ក្នុងការអនុវត្តការងារ និងសកម្មភាព សំដៅសម្រេចបាននូវវត្ថុបំណង និងផលប្រយោជន៍រួម។
ជុំវិញបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថលនេះ គឺជាការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីកែទម្រង់ និងបង្កើនប្រសិទ្ធភាពសេវា ហិរញ្ញវត្ថុ និងប្រព័ន្ធប្រតិបត្តិការធុរកិច្ចឱ្យកាន់តែលឿន សុវត្ថិភាព និងងាយស្រួល។ សារៈសំខាន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្ម ឌីជីថលបានផ្តោតសំខាន់រួមមាន, ការពន្លឿនប្រតិបត្តិការ៖ ជួយឱ្យការទូទាត់ប្រាក់ ការផ្ទេរប្រាក់ និងការស្នើសុំកម្ចីចំណាយ ពេលតិច និងអាចធ្វើឡើងគ្រប់ពេលវេលា។ ភាពងាយស្រួលទទួលបានសេវា៖ ពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុឱ្យទៅដល់ប្រជាជនទូទៅ សូម្បីតែអ្នកដែលមិនមានគណនីធនាគារបែបប្រពៃណី។ ការកាត់បន្ថយចំណាយ៖ ជួយឱ្យអាជីវកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុបង្កើន ផលិតភាព និងកាត់បន្ថយការចំណាយលើបុគ្គលិក ឬក្រដាសស្នាម។ ការទូទាត់ឌីជីថល៖ ការប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងធនាគារ និងកូដ QR ក្នុងការទិញទំនិញប្រចាំថ្ងៃ។ ចំណែកពាក់ព័ន្ធគោលនយោបាយជាតិ៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដើម្បីជំរុញនវានុវត្តន៍ និងភាពងាយស្រួលក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ