ព័ត៌មាន
នាយទាហានវ័យក្មេងកម្ពុជាពីររូបទៀត បានបញ្ចប់វគ្គហ្វឹកហ្វឺននាយទាហានសកម្មនៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រា្តលី
នាយទាហានវ័យក្មេងរបស់កម្ពុជាចំនួនពីររូបទៀតបានបញ្ចប់វគ្គហ្វឹកហ្វឺននាយទាហានសកម្មនៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលីប្រកបដោយជោគជ័យ ក្រោយពីពួកគេបានឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេលបួនឆ្នាំនៅប្រទេសអូស្រ្តាលីនោះ។
យោងតាមឆាណែលតេលេក្រាម នាយទាហានកងយោធពលខេមរភូមិន្ទ បញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអូស្រ្តាលី បានបង្ហោះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថាសូមអបអរសាទរដល់នាយទាហានកងយោធពលខេមរភូមិន្ទពីររូប ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺននាយទាហានសកម្ម នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រា្តលី-ដាន់ទ្រូន។ ឆាណែលតេលេក្រាមនេះបានបញ្ជាក់ថា ពីមហាវិទ្យាល័យភូមិន្ទយោធាអូស្រា្តលី-ដាន់ទ្រូន នារាជធានីកង់បេរ៉ា សិក្ខាកាមនាយទាហាននៃកងយោធពលខេមរភូមិន្ទពីររូបគឺអនុសេនីយ៍ទោ ផន តារាបូទី និងអនុសេនីយ៍ទោ វឌ្ឍនៈ រាជសីហ៍ បានដើរព្យុះហយាត្រាបញ្ចប់ការសិក្សាវគ្គនាយទាហានសកម្មទ័ពជើងគោកនៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រា្តលី-ដាន់ទ្រូន ដោយជោគជ័យ បំពាក់ឋាន្តនរសក្តិ៍ជានាយទាហានកងយោធពលខេមរភូមិន្ទ ក្រោយពីបានឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេលបួនឆ្នាំនៅប្រទេសអូស្រ្តាលី។
ឆាណែលតេលេក្រាមនេះបានបញ្ជាក់ទៀតថា ពិធីបញ្ចប់ការសិក្សាត្រូវបានប្រារព្ធឡើង អមដោយព្យុះហយាត្រានៃកងឯកភាពសិក្ខាកាមយោធាដ៏គគ្រឹកគគ្រេង ក្រោមអធិបតីភាព លោកជំទាវ Samantha Joy Mostyn អគ្គទេសាភិបាល នៃប្រទេសអូស្រ្តាលី អមដោយវត្តមានជាពិសេសនៃ ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ព្រមទាំងការិយាល័យអនុពន្ធ័យោធាកម្ពុជា ប្រចាំនៅប្រទេសអូស្រ្តាលី ដឹកនាំដោយ វរនាវីឯក សុទ្ធ សុធារៈ ហើយក្នុងនោះក៏មានវត្តមានសិស្សច្បងដែលជាសមាជិកក្រុម RARA មួយរូបផងដែរគឺ វរសេនីយ៍ទោ ប៊ុន ចាន់វិចិត្រ នាយរងសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអបអរសាទរពិធីបញ្ចប់ការសិក្សា នៃសិក្ខាកាមនាយទាហានកងកងយោធពលខេមរភូមិន្ទ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ទ្រូន ផងដែរ៕ អត្ថបទបាន ចក់








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣