ព័ត៌មាន
គណៈកម្មការទី២ នៃរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច ពិនិត្យផ្ទៀងផ្ទាត់គម្រោងផែនការថវិកាឆ្នាំ២០២៧ ផ្អែកលើគោលការណ៍សន្សំសំចៃ និងស័ក្តិសិទ្ធិភាពខ្ពស់
វិមានរដ្ឋសភា ៖ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) បានជួបប្រជុំពិភាក្សា និងផ្ទៀងផ្ទាត់ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើ «គម្រោងផែនការថវិកាឆ្នាំ២០២៧» របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំដឹកនាំរួមគ្នាដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំបានផ្ដោតលើការធានាប្រសិទ្ធភាព នៃការបំពេញបេសកកម្មរបស់រដ្ឋសភាលើការងារនីតិកម្មការតាមដានការអនុវត្តច្បាប់ និងការតំណាងប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍យុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖
· គោលជំហរសន្សំសំចៃ និងអាទិភាវូបនីយកម្ម៖ អនុវត្តគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព និងកំណើនសេដ្ឋកិច្ច តាមរយៈការកាត់បន្ថយចំណាយមិនចាំបាច់ និងការតម្រង់ទិសខ្ទង់ចំណាយឱ្យចំគោលដៅ ឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ចសកលដែលមានភាពមិនប្រាកដប្រជា។
· ការគ្រប់គ្រងខ្ទង់ចំណាយ និងធនធានមនុស្ស៖
– ចំណាយក្រៅបន្ទុកបុគ្គលិក៖ រក្សាកម្រិតចំណាយប្រចាំថ្ងៃតាមថវិកាឆ្នាំមុនយ៉ាងម៉ឺងម៉ាត់ និងរៀបចំអាទិភាពឡើងវិញសម្រាប់ចំណាយមិនប្រចាំ។
– ចំណាយបន្ទុកបុគ្គលិក៖ អនុវត្តតាមសារាចរណែនាំជាធរមាន ដោយកំណត់ការជ្រើសរើសមន្ត្រីថ្មីត្រឹមតែជំនួសមន្ត្រីចូលនិវត្តន៍ប៉ុណ្ណោះ។
· ទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ៖ ត្រៀមរៀបចំ «ផែនការសមិទ្ធកម្មប្រចាំឆ្នាំ» ជាឯកសារឧបសម្ព័ន្ធភ្ជាប់ជាមួយសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ ជូនរដ្ឋសភាពិនិត្យ និងអនុម័ត ស្របតាមស្តង់ដារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទំនើប។
កិច្ចពិភាក្សានេះឆ្លុះបញ្ចាំងពីកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់ និងតម្លាភាព រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងការរៀបចំផែនការហិរញ្ញវត្ថុឱ្យមានសុគតិភាព និងស្របតាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល សំដៅបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕










-
ព័ត៌មាន1 week agoក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ
-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាអ្នកច្បាប់ និងលើកទិសដៅការងារបន្ត
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ