ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ព័ត៌មានពិតពីកម្ពុជាធ្វើឱ្យពលរដ្ឋខ្មែរឯនាយសមុទ្រឈប់ចាញ់បោកការភូតកុហក
«កាលពីមុន ប្រជាពលរដ្ឋខ្មែរដែលរស់នៅឯនាយសមុទ្រជាច្រើនជឿតាមព័ត៌មានភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនាក្រៅស្រុកមួយចំនួនដែលផ្សាយព័ត៌មានបំភ្លៃការពិតពីកម្ពុជា។ ប៉ុន្តែ ក្រោយពេលព័ត៌មានពិតត្រូវបានផ្សព្វផ្សាយព្រោងព្រាតតាមបណ្តាញសារព័ត៌មាននិងបណ្តាញសង្គម ពួកគេបានឃើញច្បាស់ថា កម្ពុជាពិត មិនដូចការឃោសនាភូតកុហកនោះឡើយ»។ នេះជាការកត់សម្គាល់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។
អ្នកនាំពាក្យរាជរដ្ឋាភិបាលចាត់ទុកការផ្លាស់ប្តូរទស្សនៈរបស់ពលរដ្ឋខ្មែរឯនាយសមុទ្រចំពោះប្រទេសកំណើតរបស់ខ្លួនថា ជាឧទាហរណ៍មួយដែលបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា។ តាមរយៈឧទាហរណ៍នេះ ឯកឧត្តម ប៉ែន បូណា ជំរុញលើកទឹកចិត្តឱ្យក្រុមការងារព័ត៌មាន និងអ្នកនាំពាក្យក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលរាជធានី ខេត្ត បន្តផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាឱ្យបានច្រើនបន្ថែមទៀតដើម្បីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនិងកាន់តែទូលំទូលាយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ ប្រទេសកម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មីខុសឆ្ងាយពីអតីតកាលឆ្ងាយណាស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ នេះជាសមិទ្ធផលដ៏ធំធេងដែលយើងត្រូវផ្សព្វផ្សាយគ្រប់ជ្រុង គ្រប់ទិដ្ឋភាពដើម្បីបន្សាបព័ត៌មានមិនពិត ឬព័ត៌មានមិនគ្រប់ជ្រុងជ្រោយដែលមានចេតនាបំផ្លើសបំភ្លៃការពិតពីកម្ពុជា ក្រោមអភិក្រម «និយាយការពិតដើម្បីការពារ» ពោលគឺការពារសមិទ្ធផលនិងស្នាដៃរបស់រាជរដ្ឋាភិបាលឱ្យស្ថិតស្ថេរគង់វង្សទាំងនៅលើទិដ្ឋភាពជាក់ស្តែង ទាំងនៅក្នុងសតិអារម្មណ៍ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាមន្ត្រីនៃអង្គភាពចំណុះរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងនានា សរុបប្រមាណជិត ៤០០នាក់។
វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ មានគោលបំណងសំខាន់ៗចំនួន៤ រួមមាន៖ ទី១. បង្កើនការយល់ដឹងអំពីកិច្ចការអ្នកនាំពាក្យ និងការផ្សព្វផ្សាយព័ត៌មាន ទី២. ចែករំលែកបទពិសោធន៍ក្នុងការងារអ្នកនាំពាក្យ និងព័ត៌មាន ទី៣. ពង្រឹងជំនាញវិជ្ជាជីវៈរបស់អ្នកនាំពាក្យ និងក្រុមការងារព័ត៌មាន និងទី៤. កសាងនិងពង្រឹងបណ្តាញទំនាក់ទំនងរវាងអ្នកនាំពាក្យ និងក្រុមការងារព័ត៌មាននៅគ្រប់កម្រិត៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣