ព័ត៌មាន
ស៊ីម៉ាក់ និងអ្នកជំនាញក្រុមហ៊ុនជប៉ុន ជួបពិភាក្សាគ្នាជំរុញការអភិវឌ្ឍ ប្រើប្រាស់ប្រព័ន្ធ AI គាំទ្រដល់ការស្រាវជ្រាវ ប្រមូល គ្រប់គ្រង និងវិភាគព័ត៌មានទិន្នន័យសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា
ភ្នំពេញ៖អង្គភាពស៊ីម៉ាក់ និងអ្នកជំនាញជប៉ុន បានពិភាក្សា ដើម្បីជំរុញសកម្មភាពការអភិវឌ្ឍ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ដើម្បីគាំទ្រដល់ការស្រាវជ្រាវ ការប្រមូលការគ្រប់គ្រង និងការវិភាគព័ត៌មាន ព្រមទាំងទិន្នន័យពាក់ព័ន្ធនឹងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
ជំនួបពិភាក្សានេះធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋាន CMAC រាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ជាមួយនឹងក្រុមហ៊ុន NEC ជប៉ុន ដឹកនាំដោយលោកបណ្ឌិត Ernő Kovács អ្នកគ្រប់គ្រងជាន់ខ្ពស់នៃមន្ទីរពិសោធន៍ NEC ប្រចាំទ្វីបអឺរ៉ុប និងក្រុមវិស្វករមកពីស្នាក់ការកណ្តាលក្រុមហ៊ុន NEC តូក្យូនៃប្រទេសជប៉ុន ព្រមទាំងលោក Fujisaki Seiyu ជាភ្នាក់ងារប្រឹក្សាការអនុវត្តគម្រោង។
បើតាមឯកឧត្តម ហេង រតនា បញ្ជាក់ថា ជំនួបការងារនេះ ក្នុងគោលបំណងពិភាក្សា ដើម្បីជំរុញសកម្មភាពការអភិវឌ្ឍ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ដើម្បីគាំទ្រដល់ការស្រាវជ្រាវ ការប្រមូលការគ្រប់គ្រង និងការវិភាគព័ត៌មាន ព្រមទាំងទិន្នន័យពាក់ព័ន្ធនឹងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
ឯកឧត្តម ហេង រតនា បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ១លាន៥សែនដុល្លារសហរដ្ឋអាមេរិក ជូនរាជរដ្ឋាភិបាលក្នុងគាំទ្រអង្គភាព CMAC ដើម្បីធ្វើការអភិវឌ្ឍប្រពន្ធ័ទិន្នន័យ AI បញ្ហាគ្រាប់មីន/សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា និងហ្វឹកហ្វឺនកសាងធនធានមនុស្សអង្គភាព CMAC ហើយគម្រោងនេះ មានរយៈពេល ២៤ខែ ពោលនឹងត្រូវបញ្ចប់នៅខែមករាឆ្នាំ២០២៨ខាងមុខ។
សមិទ្ធិផលគម្រោងនេះ ជាជំហានថ្មីមួយទៀតសម្រាប់អង្គភាព CMAC ក្នុងការពង្រឹងសមត្ថភាព និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការសកម្មភាពមីន និងសំណល់ជាតិផ្ទុះឱ្យកាន់តែមានប្រសិទ្ធភាព ត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់ ព្រមទាំងជួយលើកកម្ពស់សមត្ថភាពក្នុងការគ្រប់គ្រង និងប្រើប្រាស់ទិន្នន័យសម្រាប់ការសម្រេចចិត្ត និងការរៀបចំផែនការប្រតិបត្តិការកាន់តែល្អប្រសើរសម្រាប់កម្ពុជា និងអាចជួយគាំទ្រដល់បណ្តាប្រទេសមានបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមដទៃទៀតដែរ៕













-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ