ព័ត៌មាន
គណៈកម្មការទី៧ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ដើមី្បពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យសាសនា និងសីលធម៌សង្គម
នៅព្រឹកថ្ងៃព្រអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៥៦នេះ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា(គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅទីស្តីការក្រសួងធម្មការ និងសាសនា ដើម្បីឈ្វេងយល់អំពី វឌ្ឍនភាពការងារ បញ្ហាប្រឈម វិធានការដោះស្រាយ និងចក្ខុវិស័យទៅមុខរបស់ក្រសួងធម្មការ និងសាសនា និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីលើកកម្ពស់វិស័យសាសនា និងការអប់រំសីលធម៌សង្គម។
ក្នុងឱកាសនោះ ឯកឧត្តម ឈិត សុខុន ប្រធានគណៈប្រតិភូ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធម្មការ និងសាសនា គ្រប់លំដាប់ថ្នាក់ ដែលបានសម្រេចនូវសមិទ្ធផលយ៉ាងច្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា ដើមី្បបន្តជំរុញ និងពង្រឹងវិស័យធម្មការ និងសាសនាឲ្យកាន់តែរីកចម្រើន គណៈប្រតិភូព្រឹទ្ធសភា បានលើកឡើងនូវអនុសាសន៍ និងទិសដៅការងារសំខាន់ៗចំនួន ៥ចំណុច រួមមាន៖
១.ពង្រឹងសមត្ថភាពស្ថាប័ន និងបច្ចេកវិទ្យា៖ បន្តពង្រឹងសមត្ថភាពស្ថាប័ន និងមន្ត្រីរាជការ ឆ្លើយតបទៅនឹងបរិបទឌីជីថល ព្រមទាំងពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការគ្រប់គ្រង ការរៀបចំច្បាប់ដើម និងការចុះបញ្ជីដីធ្លីវត្តអារាម ដើមី្បការពារសិទ្ធិស្របច្បាប់ និងទប់ស្កាត់ការរំលោភបំពាន។
២.អភិរក្ស និងអភិវឌ្ឍន៍សាសនា៖ បន្តចូលរួមអភិរក្ស និងអភិវឌ្ឍកេរមរតកវប្បធម៌ ព្រះពុទ្ធសាសនា ដោយថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងការប្រតិបត្តិខាងផ្លូវសាសនា ដើមី្បលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានរឹងមាំ។
៣.ពង្រឹងគុណភាពការអប់រំពុទ្ធិកសិក្សា៖ ពង្រឹង និងពង្រីកការអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត ប្រកបដោយគុណភាពខ្ពស់ តាមរយៈការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងការបណ្តុះបណ្តាលធនធានព្រះសង្ឃ ឱ្យក្លាយជាបញ្ញវន្តសង្គម សម្រាប់ទ្រទ្រង់ព្រះពុទ្ធសាសនា។
៤.បង្កើនកិច្ចសហការរៀបចំមាតិកាអប់រំសីលធម៌៖ ស្នើក្រសួងបន្តកិច្ចសហការជាមួយគណៈសង្ឃទាំងពីរគណៈ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការផលិតវីដេអូខ្លីៗ ស្តីពីការអប់រំ សីលធម៌ ចរិយាធម៌ ដើមី្បផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន ទូរទស្សន៍ និងបណ្តាញសង្គម។
៥.លើកកម្ពស់សុខដុមនីយកម្មសាសនា៖ ស្នើឱ្យគ្រប់មជ្ឈមណ្ឌលសាសនាទាំងអស់ បន្តថែរក្សាសុខដុមនីយកម្ម សាមគ្គីភាព និងស្ថិរភាពសង្គម តាមរយៈសកម្មភាពសាសនានានា និងបន្តទំនាក់ទំនងល្អជាមួយគ្រប់សហគមន៍សាសនាផ្សេងៗទៀត ទាំងថ្នាក់ជាតិ និងអន្តរជាតិ៕










-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ