Connect with us

ព័ត៌មាន

នគរបាលស្រុកត្រពាំងប្រាសាទ ឃាត់ខ្លួនយុវជនខ្មែរ២នាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams)

នគរបាលស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្ដរមានជ័យ ‎និងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក បានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងស្កែមអនឡាញ មួយកន្លែង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនមនុស្សចំនួន ២នាក់ជាជនជាតិខ្មែរ មានទី១/ឈ្មោះ ស៊ឹម សុខធា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ និងទី២/ឈ្មោះ ផាត ស្រីនីត ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។
នគរបាលស្រុកត្រពាំងប្រាសាទបន្ថែមថា កម្លាំងបានដកហូតវត្ថុតាងមួយចំនួនរួមមាន កុំព្យូទ័រចំនួន ២គ្រឿង និងទូរស័ព្ទ IPhone ១៥pro max ពណ៌ខ្មៅ ចំនួន ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia