ព័ត៌មាន
ឧប-ប្រចាំការ៖ បទដ្ឋានគតិយុត្តល្អ នឹងជួយគាំទ្រសហគ្រិនភាព ការប្រកួតប្រជែង និងផលប្រយោជន៍សាធារណៈ
ឧបនាយករដ្ឋមន្រ្តីប្រចាំការ ចាត់ទុកការកែទម្រង់ប្រព័ន្ធច្បាប់គឺជាស្នូលដ៏សំខាន់ដែលមិនអាចកាត់ផ្តាច់បាន ពីការកែទម្រង់សេដ្ឋកិច្ច និងការកែទម្រង់អភិបាលកិច្ច និងស្ថាប័ន ក្នុងនោះការរៀបចំលិខិតបទដ្ឋានគតិយុត្តបានល្អ នឹងជួយការពារពលរដ្ឋ និងផលប្រយោជន៍ សាធារណៈ ក៏ដូចជាគាំទ្រដល់វិនិយោគសហគ្រិនភាព និងការប្រកួតជែង។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លើកឡើងនៅក្នុងសិក្ខាសាលាស្តីពី «ការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត (GRP)» នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ថា ពេលដែលសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ កំណើនប្រកបដោយចីរភាព ត្រូវពឹង ផ្អែកយ៉ាងសំខាន់លើផលិតភាព នវានុវត្តន៍ និងគុណភាពស្ថាប័ន។ ដូច្នេះការកែទម្រង់ប្រព័ន្ធច្បាប់គឺជាស្នូលដ៏សំខាន់ និងមិនអាចកាត់ ផ្តាច់បានឡើយពីការកែទម្រង់សេដ្ឋកិច្ច និងការកែទម្រង់អភិបាលកិច្ចនិងស្ថាប័ន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត គឺជាផ្នែកមួយនៃរចនាសម្ព័ន្ធស្ថាប័នក្នុងសេដ្ឋកិច្ច និងការ គ្រប់គ្រងប្រទេស។ ការរៀបចំលិខិតបទដ្ឋានគតិយុត្តបានល្អ នឹងជួយការពារពលរដ្ឋ និងផលប្រយោជន៍សាធារណៈ ក៏ដូចជាគាំទ្រដល់ វិនិយោគសហគ្រិនភាព និងការប្រកួតជែង, ប៉ុន្តែផ្ទុយទៅវិញ ការរៀបចំលិខិតបទដ្ឋានគតិយុត្តមិនបានល្អ ឬអន់ នឹងបង្កើតនូវបន្ទុក មិនចាំបាច់ ការជាន់សមត្ថកិច្ចគ្នា បង្កើតភាពមិនច្បាស់លាស់ អនុលោមភាពទាប និងបង្អាក់ដល់ការវិនិយោគ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសរំលេចថា ភាពជោគជ័យនៃយន្តការ RIA គឺអាស្រ័យលើការប្ដេជ្ញាចិត្ត និង សមត្ថភាពរបស់ក្រសួង-ស្ថាប័នជាអ្នកអនុវត្តផ្ទាល់។ ហេតុនេះទីស្តីការគណៈរដ្ឋមន្ត្រី នឹងផ្តល់ការបណ្តុះបណ្តាលដល់ក្រសួង-ស្ថាប័ន រហូត ដល់អាចអនុវត្តការងារនេះបានដោយខ្លួនឯង ប្រកបដោយនិរន្តរភាព ហើយបញ្ហានេះកម្ពុជាគួរហ៊ានចាយថវិកា ដើម្បីគាំទ្រដល់ការអនុវត្ត មុខងារនីតិកម្ម ការកែទម្រង់ច្បាប់ និងមុខងារ RIA ដោយមិនត្រូវរង់ចាំតែជំនួយពីដៃគូអភិវឌ្ឍនោះឡើយ។ ឯកឧត្ដម បញ្ជាក់ថា ក្នុងការ ផ្លាស់ប្ដូរពីគោលនយោបាយទៅការអនុវត្ត RIA នៅតាមក្រសួង-ស្ថាប័ន ទាមទារនូវការពង្រឹងប្រព័ន្ធ ការអភិវឌ្ឍសមត្ថភាព និងការអនុវត្ត លិខិតបទដ្ឋានគតិយុត្ត ត្រូវតែធ្វើដំណើរស្របគ្នា មិនអាចរង់ចាំមួយចប់ទើបចាប់ផ្តើមមួយទៀតនោះទេ។
លោកជំទាវ Abigail Fryer អនុប្រធានបេសកកម្មការទូតព្រីតថេនភ្នំពេញ បានលើកឡើងនូវការគាំទ្រ ចំពោះការខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងគុណភាព តម្លាភាព ប្រសិទ្ធភាពនៃគោលនយោបាយ និងលិខិតបទដ្ឋាន គតិយុត្ត។ លិខិត បទដ្ឋានគតិយុត្តល្អពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការកសាងសេដ្ឋកិច្ច ប្រកបដោយភាពរឹងមាំនិងភាពប្រកួតប្រជែង ហើយ RIA ដើរតួនាទីស្នូលនៅក្នុងដំណើរការនេះ។ ទន្ទឹមនេះ គោលនយោបាយជាតិស្ដីពីការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត (GRP) គឺមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះវាជះឥទ្ធិពលទៅគ្រប់ផ្នែកនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជាទាំងមូល៕អត្ថបទ៖ សុន រ៉ាឌី






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា