Connect with us

ព័ត៌មាន

កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បង្ក្រាបបទល្មើស Online Scams មួយទីតាំង ឃាត់ខ្លួនមនុស្សពីរនាក់

ឧត្តរមានជ័យ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ‎និងបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត, វរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានដឹកនាំកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងប្រាសាទ ចុះស្រាវជ្រាវ និងបង្ក្រាបទីតាំង Online Scams មួយកន្លែង និងបានឃាត់ខ្លួនមនុស្សបានចំនួនពីរនាក់ផងដែរ ដែលម្នាក់មានឈ្មោះ ស៊ឹម សុខធា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំ ស្រុកត្រពាំងប្រាសាទ និងម្នាក់ទៀត ឈ្មោះ ផាត ស្រីនីត ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ។
កម្លាំងនគរបាល ក្នុងការចុះបង្រ្កាបនេះ បានដកហូតវត្ថុតាង ដូចជា កុំព្យូទ័រ ចំនួនពីរគ្រឿង និងទូរស័ព្ទដៃពីរគ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ កំពុងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
May be an image of one or more people and text

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia