ព័ត៌មាន
មន្រ្ដីសុខាភិបាលកម្ពុជា និងស្ថានទូតអាមេរិកសហការចុះវាយតម្លៃស្ថានភាពមណ្ឌលសុខភាព ក្នុងខេត្តព្រះសីហនុ ជុំទី៣ ឆ្នាំ២០២៦
ឯកឧត្តមសាស្ត្រាចារ្យជំនួយ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ព្រមទាំងគណៈប្រតិភូយោធា និងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក (United States Military Group) បានចុះពិនិត្យ និងវាយតម្លៃស្ថានភាពមណ្ឌលសុខភាព ក្នុងស្រុកប្រតិបត្តិព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេល០៤ថ្ងៃ នាសីហា ២០២៦នេះ។
ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏មានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្ររវាងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល និងសុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន។ ហើយបេសកកម្មនេះដែរ មានគោលបំណងពិនិត្យវឌ្ឍនភាព នៃការអនុវត្តអនុសាសន៍ ដែលបានដាក់ចេញកន្លងមក ដើម្បីបន្តពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវា ព្រមទាំងកំណត់ចំណុចខ្វះខាត និងបញ្ហាប្រឈមនៅតាមមណ្ឌលសុខភាព ដើម្បីដាក់ចេញវិធានការកែលម្អឱ្យបានសមស្រប និងទាន់ពេលវេលា។ គោលដៅសំខាន់ គឺធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខភាពដែលមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព សមធម៌ គណនេយ្យភាព និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យជំនួយ ប៉ិច សុធី គណៈប្រតិភូបានពិនិត្យអគារ បរិក្ខារ និងស្ថានភាពប្រតិបត្តិការរបស់មណ្ឌលសុខភាពរាម ដែលត្រូវបានសាងសង់ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ព្រមទាំងបានស្វែងយល់អំពីការផ្តល់សេវាសុខាភិបាលជូន ប្រជាពលរដ្ឋក្នុងតំបន់គ្របដណ្តប់។ ក្នុងការចុះពិនិត្យនេះ ក្រុមការងារបានផ្តោតលើចំណុចសំខាន់ៗ រួមមាន៖
១.ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានទូទៅរបស់មណ្ឌលសុខភាព។ ២.ការគ្រប់គ្រង ថែរទាំ ឱសថ វ៉ាក់សាំង និងសម្ភារៈបរិក្ខារចាំបាច់។ ៣.ស្ថានភាពធនធានមនុស្ស ការបែងចែកភារកិច្ច និងការបង្កើនសមត្ថភាពបុគ្គលិក។ ៤.គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំសុខភាពបឋម។ ៥.ឥរិយាបថ ការប្រាស្រ័យទាក់ទង និងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល។ ៦.ការគ្រប់គ្រងទិន្នន័យ ប្រព័ន្ធបញ្ជូនអ្នកជំងឺ និងការតាមដានអ្នកជំងឺបន្ត។ ៧.ការពង្រឹងអភិបាលកិច្ច ការចូលរួមរបស់សហគមន៍ និងនិរន្តរភាពនៃការផ្តល់សេវានៅមូលដ្ឋាន។ ជាលទ្ធផលនៃការចុះពិនិត្យ ក្រុមការងារបានកត់សម្គាល់ឃើញថា មណ្ឌលសុខភាពភាគច្រើនក្នុងខេត្តព្រះសីហនុ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងទទួលបានការកោតសរសើរពីប្រជាពលរដ្ឋ ដោយសារការខិតខំប្រឹងប្រែងផ្តល់សេវាប្រកបដោយការយកចិត្តទុកដាក់ ទំនួលខុសត្រូវខ្ពស់ និងគោរពសេចក្តីថ្លៃថ្នូររបស់អ្នកជំងឺ។ តាមរយៈវឌ្ឍនភាពនេះ ខេត្តព្រះសីហនុ បានបង្ហាញនូវសក្តានុពលក្នុងការក្លាយជាខេត្តគំរូមួយ សម្រាប់ការអនុវត្ត និងការពង្រឹងការថែទាំសុខភាពបឋមនៅកម្រិតមូលដ្ឋាន។ ក្រុមការងារបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តរក្សាសមិទ្ធផលដែលសម្រេចបាន កែសម្រួលចំណុចខ្វះខាត និងពង្រឹងយន្តការតាមដានជាប្រចាំ ដើម្បីធានាឱ្យការផ្តល់សេវាថែទាំសុខភាពបឋមមានការរីកចម្រើនជាបន្តបន្ទាប់ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងនិរន្តរភាព ឆ្លើយតបតាមតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ។ មណ្ឌលសុខភាពទាំង ៧ ដែលបានចុះពិនិត្យរួមមាន៖ ១.មណ្ឌលសុខភាព រាម, ២.មណ្ឌលសុខភាព អូរជ្រៅ, ៣.មណ្ឌលសុខភាព វាលរេញ, ៤.មណ្ឌលសុខភាព តក្តវិទ, ៥.មណ្ឌលសុខភាពស្ទឹងហាវ, ៦.មណ្ឌលសុខភាព អូរតាសេក និង៧.មណ្ឌលសុខភាព ហ៊ុន សែន កែវផុស៕អត្ថបទ: រដ្ឋា

-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា