ព័ត៌មាន
សម្តេចធិបតី៖ ការកសាងព្រែកជីកហ្វូណនតេជោ ផ្សារភ្ជាប់នឹងភូមិសាស្ត្រប្រវត្តិសាស្ត្រ សំដៅជំរុញកសិកម្ម ភស្តុភាកម្ម
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យ និងការសម្រេចចិត្តសាងសង់ព្រែកជីកហ្វូណនតេជោ បង្ហាញអំពីការដឹកនាំប្រកបដោយទស្សនវិស័យ និងការហានធ្វើ ហានទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុជាតិ ទាំងនៅក្នុងពេលបច្ចុប្បន្ន និងអនាគត។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ ខណៈសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥សីហា ឆ្នាំ ២០២៤នេះ។
សម្តេចធិបតី បានលើកឡើងថា ការសាងសង់ព្រែកជីកហ្វូណនតេជោនាពេលនេះ ក៏ជាសក្ខីភាពយ៉ាងច្បាស់ មិនអាចបំភ្លៃថា កម្ពុជាមានសុខសន្តិភាព ឯកភាពជាតិ និងសេរីភាពពេញលេញក្នុងការកំណត់ជោគវាសនារបស់ខ្លួន ដោយខ្លួនឯង និងដោយមានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់នៃសង្គមហើយកម្ពុជាក៏មិនរាថយឡើយក្នុងការការ ពារ កសាងប្រទេស ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនរបស់យើង ។
សម្តេចថា ព្រែកជីកហ្វូណនតេជោ នឹងជួយលើកកម្ពស់ស្វ័យភាពសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការពង្រឹងឯករាជភាព និងភាពម្ចាស់ការលើការដឹកជញ្ជូនតាមផ្លូវទឹកដែលនឹងជួយសម្រួលដលំហូពាណិជ្ជកម្ម ហើយក៏នឹងក្លាយទៅជាប្រព័ន្ធគ្រប់គ្រងធនធានទឹកដ៏មានប្រសិទ្ធភាព និងបើកសក្តានុពលនៃតំបន់ជាប់ផ្លូវទឹកជាច្រើនទៀត តាមតំបន់តាមដងទន្លេមេគង្គលើ មេគង្គក្រោម ទន្លេបាសាក់ ដែលនាំមកនូវការវិនិយោគ ជាពិសេសវិស័យឧស្សាហកម្ម កសិកម្ម ឡូជីស្ទិក និងអចលនទ្រព្យក៏ដូចជាសក្តានុពលនៃការអភិវឌ្ឍដែលព្រែកជីកនេះហូរកាត់ព្រមទាំងតំបន់ដទៃទៀតនៅទូទាំងប្រទេសដែលគម្រោងនេះ មិនត្រឹមតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកដែលជួយសម្រួលទៅដល់ការដឹកជញ្ជូន និងកំណើនសេដ្ឋិច្ចប៉ុណ្ណោះទេ តែមានលក្ខណៈពិសេសដែលភ្ជាប់នឹងលក្ខណៈភូមិសាស្ត្រ និងប្រវត្តិសាស្ត្រតែម្តង ។
គម្រោងព្រែកជីកហ្វូណនតេជោ មានគោលបំណងធំតែមួយគត់ គឺផ្តោតទៅលើការធ្វើ ពាណិជ្ជកម្ម ដោយព្រែកជីកនេះនឹងកាត់បន្ថយ ការដឹកជញ្ជូនតាមផ្លូវគោក កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនទំនិញ ដែលនឹង រួមចំណែកលើកកម្ពស់ កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើអោយទំនិញចុះថោក និង មានទីផ្សារទូលំទូលាយជាងមុន។ ព្រែកជីកប្រវែងប្រមាណ១៨០គីឡូម៉ែត្រនេះ នឹងតភ្ជាប់បណ្តាញផ្លូវទឹកនៃទន្លេមេគង្គ និងទន្លេបាសាក់ ទៅកាន់ផ្លូវ សមុទ្រអន្តរជាតិដោយចាប់ផ្តើមពីព្រែកតាកែវ ឆ្លងកាត់តាមព្រែកតាឯក ព្រែកតាហ៊ីង រហូតដល់សមុទ្រខេត្តកែប។ ព្រែកជីកនេះនឹងបម្រើដល់ការដឹកជញ្ជូនទំនិញក្នុងប្រទេស និងអន្តរជាតិ មកកាន់រាជធានីភ្នំពេញបានយ៉ាង ឆាប់រហ័ស ជាពិសេសកំពង់ផែស្វយ័តភ្នំពេញ ដែលជាកំពង់ផែធំទី២របស់កម្ពុជានឹងអាចដឹកជញ្ជូនតាមព្រែកជីកនេះ ដោយមិនពឹងផ្អែកតាមផ្លូវទឹក ទន្លេមេគង្គ តាមច្រកសមុទ្រ ប្រទេសជិតខាងទៀតឡើយ៕អត្ថបទ៖ មុត សុទ្ធ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី