ព័ត៌មាន
ថ្នាក់ដឹកនាំ និងបុគ្គលិក ប.ស.ស. ជាង២ពាន់នាក់ ចូលរួមអបអរសាទរ “ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ”
ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៅទូទាំងប្រទេសចំនួនប្រមាណជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី៥ ខែសីហានេះ បានចូលរួមអបអរសាទរ “ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ”។
ក្នុងពិធីនាឱកាសនោះ ឯកឧត្តមអគ្គនាយក មានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងព្រែកជីកដ៏មហាអស្ចារ្យ និងជាប្រវត្តិសាស្ត្រដែលមានប្រវែង ១៨០គីឡូម៉ែត្រ តភ្ជាប់កំពង់ផែស្វយ័តភ្នំពេញ ជាមួយក្រុងកែប និងឈូងសមុទ្រថៃ និងឆ្លងកាត់ខេត្តចំនួន៤ រួមមានកណ្ដាល តាកែវ ខេត្តកំពត និងខេត្តកែប។
ឯកឧត្តម ម៉េង ហុង បានបន្ថែមទៀតថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ដ៏មានសក្ដានុពលសម្រាប់សេដ្ឋកិច្ចជាតិ និងក្លាយជាប្រព័ន្ធធារាសាស្រ្ដមួយ ដែលអាចជួយក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅជិតៗព្រែកជីកនេះ ប្រកបរបរកសិកម្មបានយ៉ាងល្អប្រសើរទៀតផង។ ជាមួយគ្នានេះ ឯកឧត្តម បានសំដែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកក្រោមឱវាទទាំងអស់ ដែលបានចូលរួមក្នុងឱកាសដ៏មហស្ចារ្យជាប្រវត្តិសាស្ត្រនេះ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ហើយបាន និងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជា កេរមរតក ប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃ ដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ កាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន និងការវិនិយោគផ្សេងៗ។ល៕













-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦