Connect with us

ព័ត៌មាន

កម្លាំងសមត្ថកិច្ចជិត ៧ពាន់នាក់ សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2rd Inter-Parliamentary Speakers’ Conference (ISC-2) ដែលមានបណ្តាប្រទេស និងអង្គការអន្តរជាតិចូលរួមប្រមាណជាង ៣០ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ ។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិបានថ្លែងប្រាប់ទូរទស្សន៍ BTV ថា ទាក់ទងការរៀបចំការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សម្រាប់សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2rd Inter-Parliamentary Speakers’ Conference (ISC-2)ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ គឺកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិបានរៀបចំកម្លាំងការពារ និងបានអនុវត្តរួចរាល់ហើយ។ ផែនការការពារ គឺមានវិសាលភាពទាំងការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់តាមតម្រាយផ្លូវកន្លែងស្នាក់នៅ កន្លែងប្រជុំ និងកន្លែងទស្សនកិច្ចផ្សេងៗ គឺយើងមានផែនការការពាររួមសម្រាប់ប្រតិភូទាំមូល។ ហើយខចំពោះការការពារសន្តិសុខនៅជុំវិញបរិវេណពិធីសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ គឺបានត្រៀមកម្លាំងបីដំណាក់កាល។
ឯកឧត្តម ឧត្ដមសេនីយ៍ឯក យឹម លាង បានបញ្ចាក់ថា សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ នៅរាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គឺផ្អែកទៅលើវបញ្ហាសសន្តិសុខសុវត្ថិភាព គឺយើងបានរៀបចំផែនការ និងធានាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយឲ្យបាន១០០%នៃកិច្ចប្រជុំនេះ។ ផែនការសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសរៀបចំសន្និសីទប្រធានប្រធានសភានៃអន្តរសភា លើកទី២ ប្រើប្រាស់កម្លាំងសរុបចំនួន ៦៧០២នាក់ មកពី ១៩ស្ថាប័ន អង្គភាព។
សូមជម្រាបថា សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ មានការអញ្ជើញចូលរួមពីប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរសភា អង្គការអន្តរជាតិពាក់ព័ន្ធ និងគណៈប្រតិភូមកពីប្រទេសនៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា អូសេអានី និងអាម៉េរិកឡាទីន ពោលគឺមានជាង២០ប្រទេស និងអង្គការអន្តរជាតិចំនួន៦។
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ នឹង ប្រោសប្រទាននូវព្រះរាជសាររបស់ព្រះអង្គក្នុងកម្មវិធីបើកនៃសន្និសីទនេះ។ នៅក្នុងកម្មវិធីនេះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ISC-2, ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ប្រធានស្ថាបនិក ISC និងជាប្រធានព្រឹទ្ធសភា ប៉ាគីស្ថាន, និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឥស្សរជន ថ្នាក់ដឹកនាំជាតិ និងអន្តរជាតិជាច្រើន នឹងចូលរួមថ្លែងសុន្ទរកថា ដើម្បីចែករំលែកនូវចក្ខុវិស័យ ក្នុងការពង្រឹងការទូតសភា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពយូរអង្វែង ដែលជាតម្រូវការបន្ទាន់សម្រាប់ពិភពលោកបច្ចុប្បន្ន ដែលកំពុងប្រឈមទៅនឹងភាពមិនប្រាកដប្រជានិង ការវិវត្តប្រែប្រួលឆាប់រហ័ស៕ អត្ថបទ៖ វង្ស សុភាព
May be an image of ‎text that says '‎aand Inter-Parliamentary Speakers' Conference Spealkers'Conference(ISC-2) (ISC-2) 21NJGUST C351PH4ENPONH CAMBOCA កម្លាំងសមត្ថកិច្ចជិត ៧ពាន់ ការពារសន្តិសុខ សណ្តាប់ធ្គាប់ នៃសន្តិសីទប្រធានសភាទៃអន្តរសភា លើកទី២ 9m ت:ن BTVE BTV‎'‎

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia