Connect with us

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (2nd Inter-Parliamentary Speakers’ Conference – ISC-2) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) រាជធានី ភ្នំពេញ។
សន្និសីទនេះ មានការអញ្ជើញចូលរួមពីប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរសភា អង្គការអន្តរជាតិពាក់ព័ន្ធ និងគណៈប្រតិភូមកពីប្រទេសនៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា អូសេអានី និងអាម៉េរិកឡាទីន។
សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
ពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ រួមមាន : ព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សុន្ទរកថាស្វាគមន៍ដោយ ឯកឧត្តម ឯក ណាត ដាកាល អគ្គលេខាធិការ ISC , បទបង្ហាញជាវីដេអូ – ប្រវត្តិ ISC។ សុន្ទរកថាឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ប្រធានស្ថាបនិក ISC និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន។ សារអបអរសាទររបស់ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។ សុន្ទរកថាគន្លឹះរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។ សុន្ទរកថាបើករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ គឺជាការជួបជុំគ្នាដ៏ធំជាប្រវត្តិសាស្ត្រ ដោយមានប្រធានសភាជាច្រើនប្រទេសចូលរួម ទាំងក្នុងតំបន់និងអន្តរជាតិ ព្រមទាំងមានវត្តមានអង្គការអន្តរជាតិសំខាន់ៗជាច្រើនទៀតផងដែរ។ នេះជាវេទិកាដ៏សំខាន់នៅក្នុងការស្តារទំនុកចិត្ត និងលើកកម្ពស់សន្តិភាពសម្រាប់មនុស្សជាតិទូទាំងសកលលោក ឱ្យរស់នៅប្រកបដោយសុខដុមរមនាជាមួយគ្នា។ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ បានបង្ហាញច្បាស់ពីការស្រលាញ់សន្តិភាព ការលើកកម្ពស់ការគោរពច្បាប់ និងពហុភាគីនិយមដោយបើកចំហ និងបរិយាបន្ន។
ការទទួលបានកិត្តិយស ក្នុងឋានៈជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២នេះ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែង និងការបន្តប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការ ចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក តាមរយៈយន្តការអន្តរសភា និងសាមគ្គីភាពរវាងសភា នៃបណ្តាប្រទេស និងអង្គការអន្តរសភាទាំងអស់ពីគ្រប់តំបន់ ដែលការណ៍នេះ ក៏នឹងរួមចំណែកដល់ ការសម្រេចបាននូវបំណងប្រាថ្នាជាសកលដើម្បីសន្តិភាព និងវិបុលភាពរួម ព្រមជាមួយនឹងការពង្រឹង ច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី៕ អត្ថបទ : វង្ស សុភាព
May be an image of television and textMay be an image of textMay be an image of textMay be an image of text that says 'B T NEWS 2nd Inter-Parliamentary Speakers' Conference (ISC-2) 26-2 AUGUST 2026 PHNOMP 2-2ma-a3Toлae. PENH, AMIA'

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia