Connect with us

ព័ត៌មាន

សន្និសីទ ISC-2 ចេញសេចក្តីប្រកាសទីក្រុងភ្នំពេញ ស្ដីពីសាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី

ភ្នំពេញ៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ថ្ងៃទី ២៦-២៨ ខែសីហា ឆ្នាំ ២០២៦ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់នៅព្រឹកថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៦នេះ, ជាមួយគ្នានេះ សន្និសីទក៏បានសេចក្តីប្រកាសទីក្រុងភ្នំពេញ ស្តីពីសាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី។
តាមសេចក្តីប្រកាសទីក្រុងភ្នំពេញបានបញ្ជាក់ថា យើងខ្ញុំជាប្រធានសភា និងតំណាងសភាមកពីតំបន់ផ្សេងៗជុំវិញពិភពលោក ជួបជុំគ្នានៅក្នុង សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦, ពិចារណាឃើញថា សហគមន៍អន្តរជាតិនៅតែបន្តប្រឈមមុខនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើនរួមមាន ជម្លោះ ភាពតានតឹងភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ការរំខានដល់លំហូរពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង និងថាមពល ការរំខានផ្នែកបច្ចេកវិទ្យា និងការគំរាមកំហែងតាម ប្រព័ន្ធបច្ចេកវិទ្យា វិបត្តិមនុស្សធម៌ និងវិសមភាពដែលកំពុងតែរីកធំឡើង។
អង្គសន្និសីទបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់យើងចំពោះអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនិមួយៗ និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិដោយភាពពេញលេញ និងភាពប្រទាក់ក្រឡាគ្នា។
អង្គសន្និសីទ បានរំលឹក អំពីតួនាទីដែលមិនអាចខ្វះបានរបស់សភា ក្នុងការលើកកម្ពស់កិច្ចសន្ទនា ការទូតសភា សន្តិភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងគោលការណ៍ប្រជាធិបតេយ្យក្នុងទំនាក់ទំនងអន្តរជាតិ។ អង្គសន្និសីទ បានរំលឹកផងដែរ នូវសេចក្តីសម្រេច និងគំនិតផ្តួចផ្តើមពាក់ព័ន្ធនានារបស់អង្គការអន្តរសភា ដែលបានបញ្ជាក់ជា ថ្មីអំពីការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់រដ្ឋ និងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទដោយ សន្តិវិធី តាមរយៈកិច្ចសន្ទនា និងស្របតាមច្បាប់អន្តរជាតិ និងកោតសរសើរ ព្រះរាជាណាចក្រកម្ពុជា ចំពោះការទទួលធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យនៃសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២។
អង្គសន្និសីទ ISC-2 បានប្រកាសនូវ ចក្ខុវិស័យរួម ដោយបញ្ជាក់ជាថ្មីនូវបំណងប្រាថ្នារួមសម្រាប់សណ្តាប់ធ្នាប់ពិភពលោកមួយប្រកបដោយសន្តិភាព និងយុត្តិធម៌ ដែលផ្អែកលើច្បាប់អន្តរជាតិ សមភាពអធិបតេយ្យ សន្តិភាព និងសន្តិសុខ កិច្ចសហ ប្រតិបត្តិការពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព។
អង្គសន្និសីទ ISC-2 បញ្ជាក់ចំពោះ សន្តិភាព ច្បាប់អន្តរជាតិ និងការទូតសភា ដោយបានប្តេជ្ញាចិត្តថា គោរពប្រតិបត្តិតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងលើកកម្ពស់ការគោរព កាតព្វកិច្ចនៃច្បាប់អន្តរជាតិ។ គាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ការពិគ្រោះយោបល់ ការចរចាការសម្រុះសម្រួល និងមធ្យោបាយសន្តិវិធីផ្សេងទៀត ស្របតាមច្បាប់អន្តរជាតិរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ពង្រឹងពហុភាគីនិយម ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និង វិបុលភាពជាអន្តរជាតិ។ ពង្រឹងការទូតសភា ជាឧបករណ៍ដ៏សំខាន់សម្រាប់ការកសាងទំនុកចិត្ត ការបង្ការជម្លោះ កិច្ចសន្ទនា ការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងតាមរយៈការគាំទ្រការលើកម្ពស់ការទូតបង្ការ ជម្លោះ និងវិធានការសន្តិវិធីផ្សេងទៀត ដែលជួយដោះស្រាយភាពតានតឹងមុនពេលបញ្ហាក្លាយទៅ ជាជម្លោះ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងសភានានា ក្នុងការដោះស្រាយបញ្ហាប្រឈមរួមនៅថ្នាក់តំបន់ និងសកល។
អង្គសន្និសីទ ISC-2 ការបានប្រកាសអំពី «ការអភិវឌ្ឍប្រកបដោយចិរភាព និងសន្តិសុខមនុស្ស» ដោយទទួលស្គាល់ថា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពពង្រឹងនិងគាំទ្រគ្គ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភា ដើម្បីលើកកម្ពស់៖ វឌ្ឍប្រកបដោយចីរភាពពង្រឹងនិងគាំទ្រគ្នាទៅវិញទៅមក។ អង្គសន្និសីទ ISC-2 បានបញ្ជាក់ថា ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព; សន្តិសុខស្បៀង ថាមពល និងសុខភាព ព្រមទាំងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព; ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងចីរភាពបរិស្ថាន; ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយសុវត្ថិភាព និងចីរភាព ព្រមទាំងសេរីភាពនៃការធ្វើនាវាចរណ៍តាម មធ្យោបាយដឹកជញ្ជូនគ្រប់ទម្រង់ ស្របតាមច្បាប់អន្តរជាតិ ដើម្បីធានាបាននូវស្ថិរភាពសេដ្ឋកិច្ច បរិវត្តកម្មឌីជីថលប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា ការអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសន្ទនាពហុជំនឿសាសនា និងការពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សម្រាប់ «មាគ៌ាឆ្ពោះទៅមុខ» អង្គសន្និសីទ ISC-2 បាមសម្រេចចិត្តបន្តពង្រឹងសន្និសីទប្រធានសភានៃអន្តរសភា តាមរយៈ៖ ការពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងការផ្លាស់ប្តូររវាងសភាដែលចូលរួម, ការលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកនីតិកម្ម ចំណេះដឹង និងឧត្តមានុវត្តន៍, ការគាំទ្រការកសាងសមត្ថភាព និងការចូលរួមរបស់សភាប្រកបដោយបរិយាបន្ន ជាពិសេសសម្រាប់ ប្រទេសកំពុងអភិវឌ្ឍ, ការធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនង ការសម្របសម្រួល និងការតាមដានលទ្ធផលនៃកិច្ច ពិភាក្សា និងគំនិតផ្តួចផ្តើមរបស់ ISC រួមទាំងតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍រវាង សភាដែលចូលរួម។
ចំណែក ការអភិវឌ្ឍនាពេលអនាគតរបស់ ISC, អង្គសន្និសីទ ISC-2 គាំទ្រការបន្ត ការពង្រីក ប្រសិទ្ធភាព និងចីរភាពរយៈពេលវែងនៃសន្និសីទប្រធានសភានៃអន្តរសភា។ ក្នុងន័យនេះ យើងខ្ញុំ លើកទឹកចិត្តឱ្យសភាដែលចូលរួម លេខាធិការដ្ឋាន ISC និងសមាជិកស្ថាបនិករបស់ ISC បន្តការពិគ្រោះយោបល់ ដើម្បីទទួលស្វាគមន៍សភាចំនួនកាន់តែច្រើន និងរៀបចំយន្តការដែលមានលក្ខណៈ ជាក់ស្តែង បរិយាបន្ន បត់បែនបាន និងព្រមព្រៀងគ្នាទៅវិញទៅមក ដើម្បីពង្រឹងបន្ថែមនូវនិរន្តរភាពស្ថាប័ន ការសម្របសម្រួលប្រតិបត្តិការ ការទទួលស្គាល់នៃតួនាទីស្នូល និងការអភិវឌ្ឍរយៈពេលវែងរបស់ ISC។ អង្គសន្និសីទ ISC-2 ស្វាគមន៍ និងថ្លែងអំណរគុណសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ ប្រធានសភាអន្តរសភាលើកទី៣ (ISC-3) នៅឆ្នាំ២០២៧ និងសូមបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់ យើងចំពោះ សភាជាន់ខ្ពស់នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងការបន្តជំរុញវឌ្ឍនភាពនិងសមិទ្ធផលដែលបាន បង្កើតឡើងតាមរយៈសន្និសីទនេះ។
អង្គសន្និសីទ ISC-2 ក៏បានប្តេជ្ញាចិត្ត និងបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងពហុភាគីនិយម នៅតែជាមូលដ្ឋានដែលមិនអាច ខ្វះបានសម្រាប់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។ដោយការរួបរួមគ្នាប្រកបដោយដោយការទទួលខុសត្រូវរបស់យើង ដើម្បីទទួលបានពិភពលោកមួយដែល មានចីរភាព យុត្តិធម៌ និងសមធម៌កាន់តែប្រសើរ សម្រាប់មនុស្សជំនាន់នេះ និងអនាគត យើងខ្ញុំប្តេជ្ញាបន្តធ្វើ ការរួមគ្នា ដើម្បីគោរព និងលើកកម្ពស់ការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ពង្រឹងការ ទូតសភា និងចូលរួមចំណែកកសាងពិភពលោកមួយប្រកបដោយសន្តិភាព បរិយាបន្ន យុត្តិធម៌ និងវិបុលភាព កាន់តែប្រសើរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia