ព័ត៌មាន
ឯកឧត្តម សួស យ៉ារ៉ា៖សន្និសីទ ISC បានការពារកេរ្តិ៍ឈ្មោះកម្ពុជាដែលថៃយកលេស Scams មកឈ្លាន
មន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជាបានថ្លែងបញ្ជាក់ថា តាមរយៈសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញនៅថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦នេះ, ក្រៅពីសម្ដេចបានសេចក្តីប្រកាសទីក្រុងភ្នំពេញ, រឿងធំជាងគេរបស់កម្ពុជាដែលសម្រេចបានថែមទៀតនោះ គឺការធ្វើសង្គ្រាមការពារកេរ្តិ៍ឈ្មោះ តាមរយៈសង្គ្រាមការទូត ព្រោះសង្គ្រាមមិនសំខាន់តែលើអាវុធនោះទេ ប៉ុន្ដែសង្គ្រាមការពារកេរ្តិ៍ឈ្មោះគឺជារឿងធំណាស់ និងសំខាន់ណាស់។
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះថា ក្រោយបញ្ចប់សន្និសីទសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦, អ្វីដែលអង្គសន្និសីទសម្រេចបាន ក្រៅតែពី ចេញសេចក្តីប្រកាសទីក្រុងភ្នំពេញស្ដីពីសាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី, រឿងធំជាងគេរបស់កម្ពុជាដែលសម្រេចបាននោះ គឺសង្គ្រាមការពារកេរ្តិ៍ឈ្មោះ ព្រោះសង្គ្រាមមិនសំខាន់តែលើអាវុធនោះទេ ប៉ុន្ដែសង្គ្រាមការពារកេរ្តិ៍ឈ្មោះគឺធំណាស់។
ឯកឧត្តមបញ្ជាក់ថា៖«គេមិនអាចមកបំផ្លាញកេរ្តិ៍ឈ្មោះរបស់យើងបានទេនៅពេលដែលយើងមានការប្រជុំកម្រិតប្រធានសភាសកល,… អ្នកឯកមិនមែនយកបញ្ហាបទល្មើសអនឡាញ (Online Scams ) ដើម្បីឈ្លានពានទេ ដូច្នេះគេបានដឹងហើយ ការឈ្លានពាននេះពិតប្រាកដ មិនមែនយក Scams មកដាក់ទេ។ បញ្ហា Scams យើងបានប្រយុទ្ធប្រឆាំង យើងបានជោគជ័យ។ យើងបានប្រកាស Scams បានអស់ហើយពីកម្ពុជាហើយភ្នាក់ងារមួយចំនួនកំពុងធ្វើការងារតទៅទៀត»។
ឯកឧត្តម សួស យ៉ារ៉ា បន្តថា សង្គ្រាមការងារកេរ្តិ៍ឈ្មោះ គឺការធ្វើការទូតទាំងសភា ទាំងរដ្ឋ ដែលហៅថា ការពារធម្មានុរូបនៃកម្ពុជា។ ក្រៅពីនេះ ជនរួមជាតិទាំងអស់ក៏បានមើលឃើញថា យើងធ្វើការងារឱ្យមានសាមគ្គីភាពនៃអន្តរស្ថាប័នទាំងរដ្ឋាភិបាល ទាំងសភា យើងហៅថា «ចលនារួមគ្នា ដើម្បីប្រឆាំងច្បាប់ព្រៃ អ្នកខ្លាំងឈ្នះ ហើយអ្នកតូចចាញ់»។ អីចឹងការប្រើប្រាស់ច្បាប់ព្រៃមិនជោគជ័យទេ បើសិនជាជួបជុំគ្នាហើយ។ អីចឹងគណនេយ្យភាពនៃស្ថាប័ន និងដំណោះស្រាយផ្លូវច្បាប់។
ឯកឧត្តមបន្ថែមថា ក្រៅពីនេះ កម្ពុជាក៏ទទួលបានូវការការពារមួយ ដែលបច្ចុប្បន្ននេះ កម្ពុជាពឹងផ្អែកលើតែក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទេ ដែលបានទៅកន្លែងតំបន់ជម្លោះរវាងកម្ពុជា និងថៃ, ប៉ុន្ដែយើងនឹងមានការអំពាវនាវសាមគ្គីគ្នារវាង អន្តរបញ្ញត្តិទាំងអស់ ឬស្ថាប័នសភាទាំងអស់ ដើម្បីបង្កើតនូវចលនាមួយឱ្យមានការសង្កេតការណ៍បទឈប់បាញ់របស់កម្រិតសភាសកល។
សូមជម្រាបថា តាមរយៈសុន្ទកថា បើកសន្និសីទ ISC-2 នៅថ្ងៃទី២៧ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទ បានថ្លែងថា ក្របខ័ណ្ឌនៃសង្គ្រាមបច្ចុប្បន្នសណ្ឋានចំនួនបីគឺ សង្គ្រាមបំបាក់កម្លាំង, សង្គ្រាមបំបាក់សេដ្ឋកិច្ច និងសង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ។ ក្នុងនោះ សង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ៖ មានទម្រង់ជាសង្គ្រាមព័ត៌មាន និងសង្គ្រាមចិត្តសាស្ត្រដែលប្រើប្រាស់យុទ្ធនាការលាបពណ៌ជាលក្ខណៈប្រព័ន្ធសង្គ្រាមនេះកេងចំណេញ ពីភាពផុយស្រួយផ្ទៃក្នុងប្រទេសដូចជា ឧក្រិដ្ឋកម្មឆបោកអនឡាញ ឬការប្រើប្រាស់ស្ដង់ដារពីរ លើបញ្ហាសិទ្ធិមនុស្សមកធ្វើជាលេសដ៏សមស្របដើម្បីដាក់សម្ពាធពីខាងកវាយប្រហារលើស្ថាប័ននយោបាយក្នុងស្រុក និងធ្វើឱ្យប្រជាជាតិមួយបាត់បង់ធម្មានុរូបនៅលើឆាកអន្តរជាតិ៕








-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ