ព័ត៌មាន
ឯកអគ្គរដ្ឋទូត ISC៖ បញ្ហាព្រំដែនគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា មិនមែនតាមរយៈជម្លោះទេ
ភ្នំពេញ៖ បញ្ហាព្រំដែនគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា ជាជាងជម្លោះ។ នេះជាការលើកឡើងរបស់លោកស្រី Misbah Khar ឯកអគ្គរដ្ឋទូតនៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC) និងជាទីប្រឹក្សាប្រធានព្រឹទ្ធសភានៃប្រទេសប៉ាគីស្ថាន ដែលបានថ្លែង ឆ្លើយតបទៅនឹងសំណួរថា តើ ISC នឹងចាត់វិធានការអ្វីខ្លះទាក់ទងនឹងទង្វើខុសច្បាប់របស់ប្រទេសថៃលើកម្ពុជា។
លោកស្រី Khar បានធ្វើការអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងពេលមានសន្និសីទសារព័ត៌មានមួយ ក្រោយបិទបញ្ចប់សន្និសីទអន្តរសភាលើកទី២ (ISC-2) ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅទីក្រុងភ្នំពេញ ក្រោមប្រធានបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួមគ្នា៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»។ សន្និសីទនេះបានប្រមូលផ្តុំមេដឹកនាំសភា និងតំណាងមកពីប្រទេស និងអង្គការអន្តរជាតិ ពីជុំវិញពិភពលោក ដើម្បីលើកកម្ពស់ការសន្ទនា ពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការដោះស្រាយជម្លោះ ដោយសន្តិវិធី។
លោកស្រី Khar បានថ្លែងថា សន្និសីទ ISC បានលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាព នៅជុំវិញពិភពលោក។ លោកស្រីបានបញ្ជាក់ថា សន្និសីទនាំឱ្យមានការជួបជុំគ្នានូវមនុស្សពីប្រទេសផ្សេងៗគ្នា ដើម្បីពិភាក្សា អំពីសន្តិភាព និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងទទួលស្គាល់ភាពស្រដៀងគ្នារបស់ពួកគេ ទោះបីជាមានព្រំដែន និងភាពខុសគ្នាខាងភាសាក៏ដោយ។
លោកស្រី Khar បានសង្កត់ធ្ងន់ថា៖ «ដោយសារតែព្រំដែន និងភាពខុសគ្នានៃភាសា យើងមិនចាំបាច់ដោះស្រាយបញ្ហាណាមួយ តាមរយៈជម្លោះនោះទេ ប៉ុន្តែគឺតាមរយៈការសន្ទនា»។
លោកស្រីបានបន្ថែមថា ការនាំមនុស្សមកពីជុំវិញពិភពលោកឱ្យមកជួបជុំគ្នា អនុញ្ញាតឱ្យពួកគេមើលឃើញពីភាពស្រដៀងគ្នារបស់ពួកគេ ជាជាងផ្ដោតលើភាពខុសគ្នា ហើយជាមួយគ្នានេះ ISC ក៏ប្រឹងប្រែងជួយមនុស្សឱ្យយល់ដឹង អំពីវប្បធម៌ និងជំនឿរបស់គ្នាទៅវិញទៅមក និងទទួលស្គាល់ភាពស្រដៀងគ្នា រវាងពួកគេ៕ | ដោយ៖ នាង សុភាព







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣