ព័ត៌មាន
សម្តេចធិបតី រំលឹកថា វិស័យសុខាភិបាលជាវិស័យអាទិភាពសំខាន់មួយរបស់រាជរដ្ឋាភិបាល
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា ក្នុងចំណោមវិស័យសំខាន់ៗនានា វិស័យសុខាភិបាលគឺជាវិស័យអាទិភាពសំខាន់មួយរបស់រាជរដ្ឋាភិបាល នៅក្នុងការធានានូវសុខុមាលភាពរបស់ប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី៦ ខែសីហា នេះ បានគូសបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅនេះ សម្តេចបានប្រកាសដាក់ឱ្យអនុវត្តនូវផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា នៅឆ្នាំ២០២៤-២០៣៥ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងការជំរុញការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលតែងតែចាត់ទុកស្ថាប័នគ្រឹះស្ថានឧត្តមសិក្សាជាដៃគូសហការយ៉ាងជិតស្និត និងមិនអាចខ្វះបាន ក្នុងការតម្រង់ទិសអនាគតមូលធនមនុស្សឱ្យចំគោលដៅ ដោយផ្អែកលើចក្ខុវិស័យរួមប្រកបដោយមហិច្ឆតារបស់កម្ពុជា។ ស្ថាប័នឧត្តមសិក្សា គឺជាតួអង្គដ៏សំខាន់ក្នុងការធនាថា យុវជនជំនាន់ក្រោយរបស់កម្ពុជា មានជំនាញសម្រាប់អនាគត មានភាពធន់ និងសមត្ថភាពសម្របសម្រួលបានឆាប់រហ័ស តាមទាន់ការវិវត្តជឿនលឿននៃបរិការណ៍សង្គម និងបច្ចេកវិទ្យា ។ ក្នុងស្មារតីនេះសម្តេចបានលើកទឹកចិត្តសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏ដូចជាស្ថាប័នឧត្តមសិក្សាដទៃទៀតបន្តពង្រឹងការស្ថាប័នទាំងផ្អែករឹង និងផ្នែកទន់ដើម្បីបង្កើនទំនុកទុកចិត្ត និងឧត្តមភាពនិងការប្រកួតប្រជែងលើឆាកអន្តរជាតិ ៕
អត្ថបទ៖ មុត សុទ្ធ
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦