ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ ប្រចាំខែសីហា
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន
ខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ សរុបប្រមាណ ៤៥០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវ ជាពិសេសការពន្លឿនការចេញបណ្ណកម្មសិទ្ធិដែល នៅសេសសល់ ជូនប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ។
ក្រៅពីការស្តាប់ការចូលរួមមតិលើទិសដៅការងារ បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងដាក់ចេញនូវដំណោះស្រាយ ឯកឧត្តមប្រធានបានធ្វើការណែនាំបន្ថែមដល់មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធឱ្យ ត្រៀមលក្ខណៈដើម្បីឆ្លើយតប និងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ក្នុងករណីជួបប្រទះនូវគ្រោះមហន្តរាយនានាជាយថាហេតុ ជាពិសេស ហានិភ័យដែលអាចកើតចេញពីបាតុភូត El Niño (អែល នីញ៉ូ) ដែលអាចនឹងបង្កការរាំងស្ងួតប៉ះពាល់ដល់វិស័យកសិកម្ម មនុស្ស និងសត្វ។
ជាទីបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំបានអំពាវនាវដល់ក្រុមការងារ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ បន្តខិតខំរួមគ្នាអនុវត្តសេចក្តីសម្រេចស្តីពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ប្រតិទិនការងារដែលបានដាក់ចេញ និងសេចក្តីណែនាំនានារបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ព្រមទាំងទិសដៅការងារសម្រាប់ខែកញ្ញាខាងមុខ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ក្នុងស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុង ។








-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ