ព័ត៌មាន
មន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ កន្កងមកនេះ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះល្បាត និងបង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់ ការបោះបង្គោលហ៊ុមព័ទ្ធ និងសំណង់ខុសច្បាប់ បានចំនួន១២ករណី នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» និងមានផ្ទៃដីសរុបចំនួន ប្រមាណ៥ ហិកតា។
ជាមួយគ្នានេះ ក្រុមការងារបានបង្រ្កាបការកាប់គាស់ ឆ្ការ ដុត ទន្រ្ទានដីព្រៃ ធ្វើជាសិទ្ធិខុសច្បាប់បានចំនួន ៣ករណី និងមានផ្ទៃដីទំហំជាង២ ហិកតា។ ក្រុមការងារបានបង្កាបការដាក់អន្ទាក់ ចំនួន១ករណី និងបានដោះអន្ទាក់បានចំនួន ១៥ខ្សែនិងសត្វសុវា ចំនួន ១ក្បាល។
លើសពីនេះ ក្រុមការងារ បានរៀចំសំណុំរឿងតាមនីតិវិធីច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីបញ្ជូនទៅតុលាការ។ ជាមួយគ្នានេះ អនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់ អនុវត្តវិធានការអាទិភាពចំនួន ៣ គឺ ទី១ ការទប់ស្កាត់និងការពារ ទី២ ការរៀបចំសណ្តាប់ធ្នាប់ និងទី៣ការអភិវឌ្ឍប្រកបដោយចីរភាព៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣